header ads

Sponsor

ក្រុមការងារប្រតិកម្មរហ័សនៃ​ស្នង​ការដ្ឋានន គរបាលខេត្តបាត់ដំបង​ មានកិត្តិយសជម្រាបជូនសាធារ​ណៈជន​ ពិសេសបងប្អូនអ្នកប្រេីប្រា​ស់​បណ្តា​ញសង្គមបានជ្រាបថា​ នៅ​ពេលនេះស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានទទួលហេីយនូវបណ្តឹងរបស់ លោក​ ឆោម​ ពិសម័យ​ ភ្នាក់ងារសារព័ត៌មាន(កោះសន្តិភាព) ប្រចាំខេត្តបាត់ដំបងដែលលោកទទួលរងការគំរាមកំហែងដល់ជីវិត​តាមបណ្តាញសង្គម។

នៅពេលនេះលោកឧត្តមសេនីយ៍ត្រី​ សាត​ គឹម សាន​ ស្នងការនៃស្នងការដ្ឋាន​នគរ​បាល​ខេត្តបាត់ដំបង​ បានចាត់វិធានការជាបន្ទាន់ដល់ផែនជំនាញឱ្យធ្វេីការ​ស្រាវ​ជ្រាវស៊េីបអង្កេតលេីករណី នេះហេីយ​ ករណីស្រាវជ្រាវរកឃេីញថាពិត ជា មានអំពេីល្មេីសច្បាប់ មែននោះសមត្ថកិច្ចនគរ​បាលនឹងចាត់​វិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តិ ។

សេចក្តីដូចបានជម្រាបជូនខាងលើសូមសាធារណៈជនមេត្តាជ្រាប និងសូមបន្តចូលរួមសហការណ៍ជាមួយសមត្ថកិច្ចនគរបាលដោយភាតរភាព។

សូមជម្រាបជូនថាភ្នាក់ងារកោះសន្តិភាពប្រចាំខេត្តបាត់ដំបង គឺលោក ឆោម ពិសម័យដែលតែងតែសរសេររិះគន់ភាពអសកម្មនានាក្នុងសង្គមមិនសំចៃដៃ នោះបានសម្រេចដាក់ពាក្យបណ្តឹងទៅកាន់ស្នងការនគបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី០២ខែវិច្ឆិកា ឆ្នាំ ២០២០ បន្ទាប់ពី អ្នក កាសែតរូបនេះ អះអាងថាបានទទួលរងនូវការគំរាមបាញ់សម្លាប់ពីយុវជនមួយរូបដែលគេស្គាល់ថាជាកូន លោកអធិការរងនគរបាល ក្រុងបាត់ដំបងម្នាក់ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post