header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យ ៖ ករណីដែលមិនគួរឲ្យនឹកស្មានដល់មួយដែលត្រូវជនដៃដល់បានចា ក់សម្លាប់ ដោយចិញ្ច្រាំសុះផ្ទៃមុខ ហើយយកទៅប្លុងចោលក្នុងទឹកស្រែ ត្រូវបានគេប្រទះឃើញសពកាលពីព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចទីលានចាក់សំរាម ក្បែរស្ពានរាគអាចម៍ ស្ថិតក្នុងភូមិម្កាក់ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ត្រូវបាននគរបាលបានកំណត់អត្តសញ្ញាណបានហើយ បើតាមលោកវរសេនីយ៍ ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះមាន ឈ្មោះ ទិត្យ ស្រីសួង អាយុ២៥ឆ្នាំ មានស្រុកកំណើតភូមិមានជ័យ ឃុំស្រែសង្គម ស្រុកកោះញែក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខេត្តមណ្ឌលគីរី មកធ្វើការនៅកន្លែងផលិតទឹកសុទ្ធមួយកន្លែងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកបានបន្តថា យោងតាមម្តាយ និងសាច់ញាតិ គឺជនរងគ្រោះបានចំណាកស្រុកមករស់នៅ និងធ្វើការ នៅក្រុងសិរីសោភ័ណច្រើនឆ្នាំមកហើយ ក្នុងនោះធ្លាប់ធ្វើការនៅរោងចក្រកាត់ដេរ តែមានបញ្ហាលួចរបស់គេ ក៏ត្រូវដេញចេញ ហើយបានទៅធ្វើការនៅកន្លែងផលិតទឹកសុទ្ធនេះ។

នៅទីនោះ នាងមានទំនាក់ទំនាក់ស្នេហា និងរស់នៅដូចប្តីប្រពន្ធជាមួយបុរសពោះម៉ាយម្នាក់ ដែលជាកម្មករធ្វើការជាមួយគ្នា ប៉ុន្តែគូស្នេហ៍ដែលយកប្តី ប្រពន្ធចិត្តឯងនេះ មិនចុះសម្រុងនឹងគ្នានោះឡើយ។

សមត្ថកិច្ចបានបន្តថា ពីមុន និងក្រោយឃាតកម្ម មកទល់ពេលនេះ បុរសនោះបានបាត់ខ្លួនហើយ សមត្ថកិច្ចកំពុងបន្តនិតិវិធីបន្តទៀតដើម្បីឈានទៅដល់ការចាប់ខ្លួនជនដៃដល់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post