header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ មុននេះបន្តិច នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ឯកឧត្តម ដួង តារា បានឲ្យដឹងថា៖

ឯកឧត្តមមាស ប៊ុនឡី និង វិនិយោគគិនចិនខ្មែរដែលមានឈ្មោះ វង យានអ៊ី បានសម្រេចចយកដំណោះស្រាយឈរលើគោលការណ៍ឈ្នះ-ឈ្នះតេជោ ដើម្បីបញ្ចប់វិវាទដីធ្លីជាង ១៦៥ហិកតា (ជាន់លើគ្នា) ក្រៅប្រព័ន្ធតុលាការ កាលពីថ្ងៃទី ២ វិច្ឆិកា កន្លងទៅនេះ។

សូមអានសំនេរទាំងស្រុងរបស់ ឯកឧត្តម ដួង តារា ដែលមានខ្លឹមសារដូចខាងក្រោម៖

« អរគុណសន្តិភាព ដំណោះស្រាយឈ្នះ-ឈ្នះតេជោ ផ្តល់ស្នាមញញឹម ទំនុកចិត្ត ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់វិនិយោគគិនទាំងអស់

ខ្ញុំរីករាយ នឹងកោតសរសើរដល់ បងឯឧ មាស ប៊ុនឡី និង វិនិយោគគិនចិនខ្មែរ វង យានអ៊ី ដែលបានសម្រេចចយកដំណោះស្រាយឈរលើគោលការណ៍ឈ្នះ-ឈ្នះតេជោ ដើម្បីបញ្ចប់វិវាទដីធ្លីជាង ១៦៥ហិកតា (ជាន់លើគ្នា) ក្រៅប្រព័ន្ធតុលាការ កាលពីថ្ងៃទី ២ វិច្ឆិកា កន្លងទៅនេះ។

ពិតណាស់ ការដោះស្រាយវិវាទនីមួយៗគឺលំបាកស្មុគ្រស្មាញ ប៉ុន្តែសំខាន់គឺភាគីទាំងពីរបានសុខចិត្តលះបង់ផលប្រយោជន៍សួនតួជាមួយនឹងការចង់ឈ្នះរៀងៗខ្លួន បែរមកយកអំពើល្អ និងការចែករំលែកដើម្បីរួមគ្នាដោះស្រាយបញ្ហាជាមួយលទ្ធផលដែលភាគីទាំងពីរអាចទទួលយកបាន។

ខ្ញុំសូមគោរពអរគុណ​ បងឯឧ មាស ប៊ុនឡី ដែលចូលរួមដោះស្រាយបញ្ចប់វិវាទដោយមិនបានយកឥទ្ធិពលតួនាទីស័ក្តិយសនៃក្រសួងការពារជាតិមករារាំងដល់ការដោះស្រាយវិវាទនេះ។

ក៏មិនច្បាស់ដែរថា វិវាទនេះបើដោះតាមប្រព័ន្ធតុលាការវិញ តើត្រូវការពេលវេលាយូរឬឆាប់ប៉ុណ្ណាទេ។

ឈ្នះ-ឈ្នះលើកនេះ គឺភាគីទាំងពីរនឹងក្លាយជាមិត្តល្អនឹងជាដៃគូវិនិយោគល្អ ដែលនាំមកនូវការងារ និងប្រាក់ចំណូលសម្រាប់ពលរដ្ឋនឹងប្រទេសជាតិទាំងមូលតាមរយៈគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលមានគម្រោងទឹកប្រាក់វិនិយោគរាប់ស៊ិបលានដុល្លារ ព្រោះដីដែលបានទិញកន្លងមកគឺចំណាយទឹកប្រាក់អស់ប្រមាណ ២០ លានដុល្លាររួចមកហើយ។

ខ្ញុំបាទសូមគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ សម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះការរយកចិត្តទុកដាក់ប្រកបដោយភាពកក់កក្តៅចំពោះអ្នកវិនិយោគទុន ដែលកំពុងវិនិយោគ នឹងមានបំណងមកវិនិយោគនៅក្នុងប្រទេសជាតិយើង។ គ្រប់បញ្ហា ប្រសិនបើបានមកដល់ដៃសម្តេចតេជោហើយ គឺនឹងទទួលបានការដោះស្រាយជូនជាមិនខាន។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕ »

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post