header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតជារឿងដែលស៊យសម្រាប់បុរសដែលរត់កង់បីពិការម្នាក់ ខណៈទិញម៉ូតូកំពុងបង់រំលោះគេផងនោះ មកប៉ះចំរថយន្តស៊េរីទំនើប​​​​​​​​​​​​​​​​​​​​​​​​ លិចស៊ីស ៥៧០ ពណ៌ស បណ្ដាលឲ្យក្រឡិតថ្នាំទ្វារទៀត ធ្វើឲ្យម្ចាស់ទាមទារឲ្យបង់សំណង ជាទឹកប្រាក់ចំនួន ៣០០០ដុល្លារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហេតុការណ៍ខាងលើនេះបានកើតឡើងនៅព្រឹកថ្ងៃពុធទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៨និង៤៥នាទី នៅក្នុងបូរីវីឡាអរគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បុរសដែលបើកបរកង់បីឈ្មោះ ភួង សាម៉េត អាយុ២៨ឆ្នាំមានអាស័យដ្ឋាន ភូមិរមាស ឃុំគោខ្ច ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសកំសត់ជាជនពិការខាងលើបានឲ្យដឹងថា គាត់ទិញកង់៣ហ្នឹងគឺកំពុង បង់រំលោះទៀត ដើម្បីបានប្រាក់តិចតួចយកមកប្រកបរបរចិញ្ចឹមជីវិត កំពុងខ្វះខាតផង តើឲ្យគាត់ដោះស្រាយដោយរបៀបណាទៅ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើលោកអ្នកជាប្រិយមិត្តយល់យ៉ាងណាដែរចំពោះសំណងនេះ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post