header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

កណ្តាល៖ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ កម្លាំងនគរបាលស្រុកកៀនស្វាយ ខេត្តកណ្តាល បានបញ្ចូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការ ករណីលួចសំបុត្រចូលទស្សនាកម្សាន្តមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ័រ កាលពី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង០១.៥០នាទីព្រឹកចំណុចមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ័រ ដែលស្ថិតនៅក្នុងភូមិដីឥដ្ឋ កោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើតាមសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះ ឈ្មោះZHAO HUANYU ភេទប្រុស អាយុ៤៨ឆ្នាំជនជាតិចិនមានទីលំនៅ សង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ មុខរបរប្រធានគ្រប់គ្រងមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ័រ ។

ចំពោះជនសង្ស័យ ឈ្មោះទូច វាន់ឌឿន ភេទប្រុសអាយុ៤០ឆ្នាំជនជាតិខ្មែរ មានទីលំនៅផ្ទះជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរបើកបរ រថយន្ត។

​​​​​​​​​​​​​​​​​​​​​​​​សមត្ថកិច្ចបានឲ្យដឹងថា សម្ភារបាត់បង់ គឺមានសំបុត្រចូលទស្សនាកម្សាន្តមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ័រ ចំនួន៦០០សន្លឹក ចំណែកវត្ថុតាងចាប់យក​​​​​​​​​​​​​​​​​​​​​ សំបុត្រចូលទស្សនាមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ័រចំនួន ១៩៨សន្លឹក។​​​​​​​​​​​​​​​​​​​​​

សមត្ថកិច្ចបានបន្តថា ថ្ងៃទី០១ខែ១១ឆ្នាំ ២០២០វេលា ម៉ោង២១.០០នាទីមុនពេលកើតហេតុជនរងគ្រោះ ដោយមានការសង្ស័យថា មានការបាត់បង់ សំបុត្រចូលទស្សនាកម្សាន្តមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ័រច្រើនសន្លឹកបានឆែកមើលកាមេរ៉ាសុវត្ថិភាពឃើញមានជនសង្ស័យ ធ្វើសកម្មភាពលួចយកសំបុត្រចូលទស្សនាកម្សាន្តបានហៅជនសង្ស័យមកសួរនាំរួចឆែកឃើញសំបុត្រមួយចំនួនជាវត្ថុតាងខាងលើ នៅក្នុងកាបូបស្ពាយ របស់ជនសង្ស័យរួចបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលដីឥដ្ឋនៅ ថ្ងៃទី០២ ខែវិច្ឆកា ឆ្នាំ ២០២០ វេលាម៉ោង ០១ និង៥០នាទី ក្រោយពីទទួលបានពាក្យបណ្តឹងកម្លាំង ប៉ុស្តិ៍បាននាំជនសង្ស័យវត្ថុតាង មកដើម្បីធ្វើការសួរនាំ។

ក្រោយពីសាកសួររួចនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា សំបុត្រជាវត្ថុតាងខាងលើគឺខ្លួនពិតជាបានធ្វើសកម្មភាពលួចយកពិតប្រាកដមែន។

ចំពោះជនសង្ស័យនិងវត្ថុតាងកសាងសំណុំរឿងបញ្ចូនខ្លួនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post