header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​បើ​តាម​ភ្នាក់ងារ ​MTI បានឲ្យដឹងថា ​​លោក​ Peter Szijjarto ​រដ្ឋ​មន្ត្រី​ការ​បរទេស​របស់​ប្រទេស​ហុងគ្រី ​ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​វិជ្ជមាន​កូវីដ​១៩​ ​នៅ​ពេល​ដែល​លោក​បាន​ទៅ​ដល់​ប្រទេស​ថៃ។

ក្រោយពីការរកឃើញ​វិជ្ជមាន​នៃកូវីដ១៩​នេះ ​ធ្វើឲ្យ​ជំនួប​រវាង​លោក ​និង​នាយក​រដ្ឋ​មន្ត្រី​ថៃ​​ត្រូវ​លុប​ចោល​ភ្លាម​ៗ​ផង​ដែរ។

បើតាមប្រភព​បាន​បញ្ជាក់​ទៀត​ថា លោក Szijjarto ​នេះ​មាន​​វិជ្ជមានកូវីដ១៩ ​ប៉ុន្តែ​មិន​មាន​ចេញ​រោគ​សញ្ញាអ្វី​នោះ​ទេ។​

កាល​ពី​ថ្ងៃ​ទី​៣ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ ម្សិលមិញនេះ ​លោក​ Szijjarto ​ក៏​បាន​មក​ទស្សន​កិច្ច​នៅ​កម្ពុជា​ផង​ដែរ ​និងបានជួបជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមទាំង មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត ដោយខាង​ភាគី​កម្ពុជា និង​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី ក៏បាន​ចុះហត្ថលេខា​រួមគ្នា​លើ​កិច្ចព្រមព្រៀង​ចំនួន​៣ផងដែរ។ កិច្ចព្រមព្រៀង និងអនុស្សារណៈ ដែលនឹងត្រូវចុះហត្ថលេខានោះរួមមាន៖

១- កិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាសចរ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រី។

២- អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងធនធានទឹក រវាងក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃហុងគ្រី។

៣- អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មហុងគ្រី៕

បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ លោក​កុយ គួង ថ្លែងប្រាប់អ្នកកាសែតថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញក្រុមគ្រូពេទ្យជំនាញ ដើម្បីធ្វើតេស្តដល់មន្ត្រីទាំងអស់ដែលធ្វើការពាក់ព័ន្ធជាមួយ លោក Péter Szijjártó រដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មហុងគ្រី។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post