header ads

Sponsor

កំពត៖ ស្នងការដ្ឋាននគរបាលខេត្តកំពត ឃាត់ខ្លួនមន្ត្រីនគរបាលចំនួន ០៣នាក់ ដែលបង្កឲ្យផ្ទុះអាវុធបណ្តាលឲ្យជនសង្ស័យស្លាប់ ដើម្បីអនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តិតាមនីតិវិធី។

សមត្ថកិច្ចបានផ្ទុះអាវុធក្នុងការបង្ក្រាបក្រុមក្មេងទំនើងមួយក្រុមកាប់ទៅលើយុវជនម្នាក់បណ្តាលឲ្យរងរបួសធ្ងន់កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត។

ការផ្ទុះអាវុធបន្ទាប់ពីក្រុមជនសង្ស័យបានជិះម៉ូតូបំបុកសមត្ថកិច្ចដើម្បីគេចខ្លួន ហើយសមត្ថកិច្ចបានផ្ទុះអាវុធក្នុងគោលបំណងបង្អាក់ដំណើរក្រុមជនសង្ស័យ តែគ្រាន់ក៏បានផ្លាតត្រូវជនសង្ស័យបណ្តាលឲ្យស្លាប់។

ទាក់ទងករណីនេះ ស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី៤ ខែវិច្ឆិកា បានបំភ្លឺថា ដោយមានការចុះផ្សាយរបស់សារព័ត៌មានមួយចំនួន និងគណនីហ្វេសប៊ុក Parith JB កាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ចំណងជើងថា

«ប៉ូលីសខេត្តកំពតបានបាញ់គាត់ស្លាប់យប់ថ្ងៃពីរ ហើយដឹកសពមកអោយដល់ផ្ទះ ហើយ យកលុយមកសងជំងឺចិត្ត 4500$ ដើម្បីបញ្ជប់រឿងតើច្បាប់ស្រុកខ្មែរមានចឹងអត់សូមបងប្អូនដែលដឹង ជួយខមិនផង តើមានច្បាប់បែបនឹងអត់? ហើយប៉ូលីសធ្វើចឹងត្រូវ រឺខុស សូមបងប្អូន Share ម្នាក់មួយផង កុំអោយប៉ូលីសមួយចំនួនចេះតែធ្វើខុសតាមអំពើចិត្តពេក» ។


សូមបញ្ជាក់ថា ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១:១០នាទី ជនល្មើស០១ក្រុម មានគ្នាចំនួន០៥នាក់ : ១-ឈ្មោះ ម៉ម វិបុល ភេទប្រុស អាយុ២៩ឆ្នាំ(ស្លាប់),
២-ឈ្មោះ ធម្ម កុម្ភៈ ភេទប្រុស អាយុ១៦ឆ្នាំ (ឃាត់ខ្លួនបាន),
៣-ឈ្មោះ ម៉ាត់ សើគីរីន ភេទប្រុស អាយុ១៧ឆ្នាំ, ៤-ឈ្មោះ សុខ ធា ភេទប្រុស អាយុ១៧ឆ្នាំ,
៥-ឈ្មោះ រ៉ាន់ ភេទប្រុស អាយុជាង ២០ឆ្នាំ) ជិះម៉ូតូ ០២គ្រឿង បានកាប់ឈ្មោះ តឿ ចាន់ ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត នៅចំណុចក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត បណ្តាលឱ្យរងរបួសក្បាលជាទម្ងន់។ មូលហេតុ ជនរងគ្រោះផឹកកាហ្វេនៅតុក្បែរជនសង្ស័យ នៅក្នុងភូមិកើតហេតុខាងលើ ។ ពេលនោះជនរងគ្រោះមើលមុខជនសង្ស័យ ធ្វើឱ្យពួកគេខឹងតាមកាប់នៅពេលដែលចេញពីហាងកាហ្វេ។

ក្រោយពេលកើតហេតុកម្លាំងអធិការដ្ឋាននគបាលក្រុងកំពត បានចុះដល់កន្លែងកើតហេតុ ប្រមូលព័ត៌មាន និងពង្រាយកម្លាំងតាមដងផ្លូវស្ទាក់ឃាត់ក្រុមជនសង្ស័យ។ ភ្លាមៗ នោះកម្លាំងសមត្ថកិច្ចបានឃាត់ម៉ូតូ០១គ្រឿងមានគ្នា ០២នាក់ ប៉ុន្តែជនសង្ស័យមិនព្រមឈប់ហើយថែម ទាំងបើកបំបុកកម្លាំងសមត្ថកិច្ចរងរបូសចំនួន ០២នាក់។ ដោយឃើញស្ថានភាពបែបនេះ កម្លាំងសមត្ថកិច្ចដ៏ទៃទៀត ក៏បានផ្ទះអាវុធផ្ចុចដីដើម្បីឲ្យឈប់ បណ្តាលឲ្យផ្លាតត្រូវជនសង្ស័យ ០១នាក់ស្លាប់នៅពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យ និងឃាត់ខ្លួនគូកនបាន០១នាក់ ។

សកម្មភាពរបស់កងកម្លាំងខាងលើនេះ ស្របតាមខ្លឹមសារមាត្រា ៣១ រហូតដល់ មាត្រា ៣៧ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ស្នងការដ្ឋាននគរបាលខេត្តកំពត ក៏បានឃាត់ខ្លួនមន្ត្រីនគរបាលចំនួន ០៣នាក់ ដែលបង្កឲ្យផ្ទះអាវុធបណ្តាលឲ្យជនសង្ស័យស្លាប់ ដើម្បី អនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធី។

ក្រៅពីនេះក្នុងទឹកចិត្តប្រកបដោយមនុស្សធម៌ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ស្នងការដ្ឋាននគរបាលខេត្ត បាននាំយកថវិកាចំនួន $៤,៥០០ (បួនពាន់ប្រាំរយដុល្លារគត់) ប្រគល់ជូនក្រុមគ្រួសារសពសម្រាប់ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post