សង្គម
អាម៉ាប៉ាប៉ាញ៉ូសប្រិយមិត្តប្រហែលជាបាននៅចាំហើយ ករណី លោក យិន ហេង ហៅ ចំប៉ីខ្មៅ ដែលតុលាការបានចោទប្រកាន់ពីបទ «ញុះញង់ឲ្យមានការរើសអើង» ហើយក៏ត្រូវបានអនុវត្តន៍ទោសរួចហើយ ប៉ុន្តែក្រោយចេញពីពន្ធធនាគារ លោកថាហាក់មានសំពាធក្នុងការចូលមករស់នៅក្នុងសង្គមវិញណាស់។
លោកថា បច្ចុប្បន្នលោកបានរួចចាកផុតពីការឃុំឃាំងខ្លួន និងមានសេរីភាពរួចមកហើយ តាមរយៈលិខិតដោះលែងរបស់ មណ្ឌលឣប់រំកែប្រែទី១(ម១) លេខ ៣៤៨ល.ដ.ល ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ លោកបានកែប្រែខ្លួន ខិតខំព្យាយាមធ្វើជាកូនល្ឣ ពលរដ្ឋល្ឣនៅក្នុងសង្គមឡើងវិញ ប៉ុន្តែលោកពិតជាត្រូវការឱកាសដើម្បីបានចូលរៀនឡើងវិញ និងបន្តចូលឆ្នាំទី៤ ដែលមុនចាប់ខ្លួន គឺលោកជានិស្សិតផ្នែកនីតិសាស្ត្រឆ្នាំទី៣ ក្នុងឆ្នាំសិក្សា ២០១៨-២០១៩ នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។
លោកបន្តថា គ្រប់យ៉ាងមិនអាចលុបលាងដោយការសុំទោសបាននោះទេ បើគ្រប់គ្នាបង្កើតកំហុសដោយការប្រមាថហើយសុំទោស ចុះខ្ញុំជាអ្វី? ខ្ញុំបានអនុវត្តន៍ទោសយ៉ាងពេញលេញ១ឆ្នាំ ក្នុងគុក ថ្ងៃនេះពេលនេះខ្ញុំមានតែលើកម្រាមដៃ សុំឲ្យពុកម៉ែបងប្អូន សម្ដេច ទ្រង់លោកអ្នកទាំងអស់គ្នាមេត្តាផ្ដល់ឱកាសឲ្យខ្ញុំបាទ បានទទួលឱកាសចូលរៀនឆ្នាំទី៤វិញផងបាទ ជាពិសេសការអន្តរាគមន៍ដ៏មានតម្លៃពីឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ជា ។