សង្គម
អាម៉ាប៉ាប៉ាញ៉ូសក្រសួងអប់រំ បានប្រកាសឲ្យគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ដែលមានបុគ្គលិក ឬសិស្សានុសិស្សមានជាប់ពាក់ព័ន្ធនឹងការធ្វើដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃប្រទេសហុងគ្រីនៅកម្ពុជា ត្រូវផ្អាកដំណើរការសិក្សានិងបង្រៀនពេញលេញក្នុងថ្នាក់ ១៤ ថ្ងៃចាប់ពីថ្ងៃផ្សាយដំណឹងនេះទៅទៅ ដោយត្រូវបង្រៀនអនឡាញ បុគ្គលិកដែលពាក់ព័ន្ធទាំងអស់ ត្រូវធ្វើចត្តាឡីស័កខ្លួនឯង ១៤ ថ្ងៃ បុគ្គលិក សិស្សានុសិស្ស និងអាណាព្យាបាលទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិសេសត្រូវតាមដានសុខភាពខ្លួនឲ្យបានម៉ត់ចត់បំផុត។
សេចក្ដីប្រកាសព័ត៌មាន៖ វិធានការសម្រាប់គ្រឹះស្ថានសិក្សាដែលមានបុគ្កលិក ឬ សិស្សានុសិស្សមានការពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូនៃប្រទេសហុងគ្រីនៅកម្ពុជា ដោយសារតែមានការវិវត្តថ្មីៗ នេះពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវ នាវដល់គ្រឹះស្ថានសិក្សា មាតាបិតា និងសិស្សានុសិស្ស អនុវត្តវិធានការមួយចំនួន ដូចខាងក្រោម៖
- គ្រឹះស្ថានសិក្សាណា ដែលមានបុគ្គលិកបានចូលរួម និងប្រាស្រ័យទាក់ទងផ្ទាល់នឹងគណៈប្រតិភូ របស់ប្រទេសហុងគ្រី ត្រូវផ្គាកដំណើរការសិក្សាក្នុងរយៈ ពេល ១៤ ថ្ងៃ បាប់ពីថ្ងៃជូនដំណឹងនេះតទៅ និងត្រូវបន្តការបង្រៀន និងរៀនតាមរយៈប្រព័ន្ធអនឡាញ។ បុគ្គលិក និងអ្នកពាក់ព័ន្ធទាំងនោះ ត្រូវធ្វើចត្តាឡីស័ក ដោយខ្លួនឯង ១៤ ថ្ងៃ
- សាស្ត្រាចារ្យ បុគ្គលិកអប់រំ សិស្សានុសិស្ស និងនិស្សិត ដែលមានការជាប់ពាក់ព័ន្ធនឹងគណៈ ប្រតិកូរបស់ប្រទេសហុងគ្រី ត្រូវរាយការណ៍មកក្រសួងអប់រំ យុវជន និងកីឡា តាមរយៈទូរសព្ទលេខ ០១២ ៣៣៥៩៩៩ នៅត្រឹមថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០
- គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ សិស្សានុសិស្ស និស្សិត មាតាបិតា និងអ្នកអាណា ព្យាបាល នៅតាមគ្រឹះស្ថានសិក្សាខាងលើ ត្រូវលើកកម្ពស់ការប្រុងប្រយ័ត្នកម្រិតខ្ពស់បំផុត និង បន្តតាមដានសុខភាពផ្ទាល់ខ្លួន។ ក្នុងករណីមានការសង្ស័យ ត្រូវទាក់ទងទៅកាន់ទូរសព្ទទាន់ហេតុ ការណ៍របស់ក្រសួងសុខាភិបាល
គ្រឹះស្ថានសិក្សាទាំងអស់ត្រូវពង្រឹងការលើកកម្ពស់វិធានការអនាម័យ និងគោរពតាមគោលការណ៍ ប្រតិបត្តិស្តង់ដា(SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ-១៩ ឱ្យបានខ្ជាប់ខ្លួន។
សេចក្តីដូចបានជម្រាបជូនខាងលើ សូម គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ សាធារណជន មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស និងនិស្សិត ជ្រាបជាព័ត៌មាន និងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។