សង្គម
អាម៉ាប៉ាប៉ាញ៉ូសមុននេះបន្តិច សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារតាមរយៈផេកផ្លូវការរបស់សម្ដេច ដោយ គោរពជូនបងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់!
បន្ទាប់ពីទទួលបានព័ត៌មានថារដ្ឋមន្ត្រី ក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រីដែលមកទស្សនៈកិច្ចនៅកម្ពុជា នៅថ្ងៃទី៣ វិច្ឆិកា២០២០ ម្សិលមិញមាន វិជ្ជមានកូវីដ១៩ ដែលរកឃើញនៅប្រទេសថៃបន្ទាប់ពីគាត់ចាកចេញ ពីកម្ពុជា។
ថ្ងៃនេះក្រុមគ្រូពេទ្យកម្ពុជាបាន ប្រញាប់ប្រញាល់ប្រមូលអ្នកមានទំនាក់ ទំនងទាំងអស់ដើម្បីយកសំណាកទៅ ធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។
ដោយឡែកនៅផ្ទះខ្ញុំ (សម្ដេច) មានរូបខ្ញុំនិងភរិយា ក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់ លទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថា អវិជ្ជមានទាំងអស់មិនមានអ្នកណាឆ្លង ជំងឺកូវីដ១៩នោះទេ។
ទោះបីខ្ញុំមិនមានឆ្លងកូវីដ១៩ក្តីតែដើម្បី សុវត្ថិភាពទាំងអស់គ្នាគ្រូពេទ្យតម្រូវ ឱ្យខ្ញុំរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ សូម្បីតែភរិយា កូន និងចៅ ក៏មិនអាចជួបបានដែរ។
ទួលព្រះបង្គំសូមព្រះរាជទានទោសពីអង្គ ព្រះមហាក្សត្រនិងហ្លួងម៉ែដែលទួលព្រះ បង្គំមិនអាចដង្ហែរព្រះអង្គយាងមកពី សាធារណរដ្ឋប្រជាមានិតចិននិងដង្ហែរ ព្រះអង្គប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកាបាន។
សូមអភ័យទោសពីបងប្អូនជនរួមជាតិនៅ ខេត្តពោធិសាត់ បាត់ដំបងនិងបន្ទាយមាន ជ័យដែលខ្ញុំមិនអាចចូលរួមចែកស្រូវពូជ និងជំនួយសង្រ្គោះបានដែលខ្ញុំនឹងចាត់ តំណាងទៅចែកជំនួស។
សូមលើកពេលថ្ងៃបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅខេត្តសៀមរាបដែលគ្រោងធ្វើនៅថ្ងៃ ១៦វិច្ឆិកា២០២០ទៅពេលក្រោយវិញ។ សូមអធ្យាស្រ័យពីសំណាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាននិងដៃគូពាក់ ពន្ធ័ទាំងអស់ដែលខ្ញុំមិនអាចចូលរួមប្រជុំបាន ដែលខ្ញុំនឹងចាត់តំណាងចូលរួមពីថ្ងៃ១២ ដល់ថ្ងៃ១៥វិច្ឆិកា២០២០ខាងមុខនេះ។
ទោះត្រូវអាក់ខានចេញពីផ្ទះដែលជាការតម្រូវរបស់គ្រូពេទ្យក្នុងការធ្វើចត្តាឡីស័ក១៤ថ្ងៃតែខ្ញុំនៅតែបំពេញការងារ ដោយពិនិត្យសម្រេចនិងចុះហត្ថលេខា លើឯកសារនានារបស់រាជរដ្ឋាភិបាល បានដដែល។
សមាជិករាជរដ្ឋាភិបាល អភិបាលខេត្តនិងមេបញ្ជាការកងកម្លាំង ប្រដាប់អាវុធនៅតែអាចរាយការណ៏ឬ សុំយោបល់ខ្ញុំបានដដែល។
ខ្ញុំនៅតែអាចហាត់ប្រាណរាប់ទាំងវាយកូន គោលនៅក្នុងបរិវេណផ្ទះបានដដែលគ្រាន់ តែមិនឱ្យមនុស្សដទៃមកជិតប៉ុណ្ណោះ។
នេះជាវិធីដែលល្អបំផុតដើម្បីសុវត្ថិភាព និងសុខភាពទាំងអស់គ្នា។
ខ្ញុំសូមអរគុណចំពោះបងប្អូនជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេសដែលបារម្ភ ពីសុខភាពខ្ញុំនិងជូនពរដល់ខ្ញុំ។