header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោកផៃ ស៊ីផាន បានបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី គឺមិនមែនឆ្លងជំងឺកូវីដ១៩ ពីកម្ពុជានៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នោះទេ គឺមិនដូចជាការផ្សព្វផ្សាយព័ត៍មានមួយចំនួននោះទេ។

រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក ភីធ័រ ហ្សីយាតូ បានធ្វើតេស្តរកឃើញវិជ្ជមានវីរុសកូវីដ១៩ នៅពេលលោកកំពុងធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារ reuters។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍បញ្ជាក់ថា កាសែតរបស់ហុងគ្រីបានផ្សាយថា រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី គឺមានផ្ទុកជំងឺកូវីដ១៩ ហើយមិនបានផ្សាយថា ឆ្លងពីកម្ពុជាទេ។ “កុំឲ្យមានការយល់ច្រឡំដែលអ្នកខ្លះនិយាយថា ឆ្លងពីកម្ពុជា គឺមិនមែនទេ កាសែតរបស់ហុងគ្រីបាននិយាយថា រដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រីគឺមានផ្ទុកជំងឺកូវីដ១៩ គេមិនមានផ្សាយថា ឆ្លងពីកម្ពុជាទេ”។

អ្នកនាំពាក្យបានអះអាងថា កម្ពុជាមិនមានជំងឺកូវីដ១៩ នៅក្នុងសហគមន៍ទេ ហើយកម្ពុជាមានសមត្ថភាពលទ្ធភាពក្នុងការព្យាបាលជា និងមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ទេ ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ MTI បានរាយការណ៍នៅថ្ងៃពុធ ទី ៤ វិច្ឋិកានេះ លោក ភីធ័រ ហ្សីយាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មហុងគ្រី បានធ្វើតេស្តរកឃើញវិជ្ជមានវីរុសកូវីដ១៩ នៅពេលលោកកំពុងធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសថៃ ប៉ុន្តែលោកមិនមានរោគសញ្ញាអ្វីនោះទេ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post