សង្គម
អាម៉ាប៉ាប៉ាញ៉ូសព្រះសីហនុ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់ ចុះត្រួតពិនិត្យសន្តិសុខតាមផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រស្រុកព្រៃនប់ខេត្តព្រះសីហនុនៅយប់ ថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ២០២០នេះ។
បើតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ការត្រួតពិនិត្យនេះ រកឃើញទូរស័ព្ទដៃចំនួន ០៣កេស ស្មើនឹង ៩៩៧គ្រឿង ពីរថយន្តម៉ាកហៃឡេនឌឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AG 1615 ដែលពាក់ព័ន្ធ និងសង្សយ័ថាគ្មានឯកសារពន្ធ។
ករណីនេះសមត្ថកិច្ចបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីប្រគល់ជូន មន្ត្រីគយចាត់ចែងបន្តតាមនិតិវិធី៕