
សង្គម
អាម៉ាប៉ាប៉ាញ៉ូសមួយរយៈចុងក្រោយនេះ តាមរយៈគណនីលោក សុវណ្ណ រិទ្ធី អតីតនាយកនិពន្ធសារព័ត៌មានធីវីហ្វេសប៊ី តែងតែបង្ហោះសាររៀបរាប់ពីអ្វីដែលជាការរស់នៅរបស់ខ្លួន និងទង្វើរបស់ខ្លួន ក្រោយត្រឡប់ចូលមកក្នុងសង្គមនេះសារជាថ្មី ហើយមានអ្នកគាំទ្រយ៉ាងច្រើនផងដែរ។
ដែលជាជាសារដែលយើងខ្ញុំបានសម្រង់ពីគណនីរបស់លោកទាំងស្រុងតែម្ដង៖
ខ្ញុំធ្វើអំពើល្អ...ខ្ញុំមិនដែលចង់បានអ្វីត្រឡប់មកវិញឡើយ.......ខ្ញុំគ្រាន់តែចង់ឱ្យមនុស្សដែលខ្ញុំធ្វើល្អជាមួយទាំងនោះ....ស្គាល់នូវអ្វីដែលជាតម្លៃនៃអំពើល្អហើយបន្តយកវាទៅធ្វើជាមួយនឹងមនុស្សផ្សេងៗទៀតដែលកំពុងត្រូវការអំពើល្អបន្តពីអ្នកតែប៉ុណ្ណោះ ...........
ហើយទៀតសោតសម្រាប់ថ្ងៃទី ០៥ ខែវិច្ឆកា ឆ្នាំ២០២០នេះ លោកក៏បានបង្ហោះសារមួយទៀតផងដែរ ដែលរៀបរាប់ពីការរៀនទាំង១២ ដែលក្នុងនោះរួមមាន៖
- រៀន អត់ធ្មត់
- រៀន គ្រប់គ្រងចិត្ត
- រៀន គិតវិជ្ជមាន
- រៀន មានហេតុផល
- រៀន អប់រំខ្លួនឯង
- រៀន ស្គាល់ខ្លួនឯង
- រៀន ជួប
- រៀន បែក
- រៀន ដោះលែង
- រៀន អាណិត
- រៀន ស្រលាញ់
- រៀន ទទួលយកការពិតគ្រប់យ៉ាងចំពោះជីវិត..............៚
ក្រោយពីការរៀនទាំង១២នេះត្រូវបានបង្ហោះរួចហើយ លោក សុវណ្ណសេដ្ឋី ដែលជាប្អូនប្រុសបានចែករំលែករួចថា នេះហើយជាជីវិតបងប្រុស សុវណ្ណរិទ្ធី។