
សង្គម
អាម៉ាប៉ាប៉ាញ៉ូសបើនិយាយពីរឿងលេងឆ្នោតគឺសម្រាប់ព្រះសង្ឃគឺមិនត្រឹមត្រូវតាមធម៌វិន័យឡើយ ប៉ុន្តែសម្រាប់ព្រះសង្ឃនៅប្រទេសថៃនេះវិញ នៅវត្តធិនណាកននិមល ភាគពាយព្យនៃទីក្រុងបាងកក គឺមិនត្រឹមតែលេងទេ ថែមទាំងបានត្រូវឆ្នោតទៀតផងហើយត្រូវរង្វាន់ធំទៀតផង គឺ១៨លានបាត ឬស្មើជាង ៥៨០,០០០ ដុល្លារអាមេរិក។
ព្រះសង្ឃខាងលើនេះ មានព្រះនាមថា Ajahn Montri Samujjo មានព្រះជន្ម ៦៧វស្សា គឺលែងគង់នៅវត្តខាងលើទៀតហើយ ដោយសារតែពុទ្ធបរិស័ទ្ធ បាននាំគ្នាសម្រុកទៅសុំលុយពីព្រះអង្គទាំងយប់ ទាំងថ្ងៃ ដែលវាធ្វើឲ្យមានការរំខាន និងបង្កភាពវឹកវរ។
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Coconuts នៅថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។