header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថានៅព្រឹកថ្ងៃទី ០៦ ខែវិច្ឆិកានេះថា គិតត្រឹមយប់ថ្ងៃទី៥ វិច្ឆិកា ២០២០ ក្រសួងអប់រំ យុវជន និងកីឡាបានប្រមូលព័ត៌មាន ពីគ្រឹះស្ថានសិក្សា ហើយបានរកឃើញថា មានគ្រឹះស្ថាន សិក្សាឯកជនចំនួន៤ ពាក់ព័ន្ធនឹងករណី គណៈប្រតិភូនៃប្រទេសហុងគ្រី។

លោកបញ្ជាក់ថា គណៈគ្រប់គ្រង នៃគ្រឹះស្ថានសិក្សាទាំងនេះ បានចាត់ចែងអនុវត្តវិធានការ តាមការណែនាំ របស់ក្រសួងសុខាភិបាល យ៉ាងខ្ជាប់ខ្ជាន់ រួចបានផ្អាកដំណើរការ សិក្សាក្នុងថ្នាក់រៀន តាមការចាំបាច់ និងបន្តការសិក្សា តាមអនឡាញរយៈពេល១៤ថ្ងៃ ហើយលទ្ធផលតេស្តកូវីដ-១៩ របស់អ្នកពាក់ព័ន្ធ ស្ថិតក្នុងការផ្សព្វផ្សាយ របស់ក្រសួងសុខាភិបាល ។ លោកបានឲ្យដឹងទៀតថា ស្ថានភាពនៃគ្រឹះស្ថានសិក្សាទាំងបួនរួមមាន៖

  • -គ្រឹះស្ថានសិក្សាទី១ មានបុគ្គលិក១រូបបានប៉ះពាល់ ជាមួយគណៈប្រតិភូនៃប្រទេសហុងគ្រី ។
  • -គ្រឹះស្ថានសិក្សាទី២ មានសិស្ស២រូប ដែលមានមាតាបិតា បានប៉ះពាល់ ជាមួយគណៈប្រតិភូនៃប្រទេសហុងគ្រី។
  • -គ្រឹះស្ថានសិក្សាទី៣ មានសិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ ជាមួយគណៈប្រតិភូនៃប្រទេសហុងគ្រី។
  • -គ្រឹះស្ថានសិក្សាទី៤ មានសិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ ជាមួយគណៈប្រតិភូនៃប្រទេសហុងគ្រី។

សូមរំលឹកថា ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ «ការពិនិត្យវត្ថុសំណាក អ្នកប៉ះពាល់ជាមួយ លោករដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួន ២១២នាក់ ដែលទទួលបានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់ ។

បេីសរុបទាំងពីរថ្ងៃ (ថ្ងៃទី០៤ និងទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០) អ្នកប៉ះពាល់សរុប មានចំនួន ៨៤០នាក់ ដែលបានធ្វេីតេស្ត អវិជ្ជមានវីរុសកូវីដ-១៩»។

ដោយសារតែមានការវិវត្តថ្មីៗនេះ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់គ្រឹះស្ថានសិក្សា មាតាបិតា និងសិស្សានុសិស្ស អនុវត្តវិធានការមួយចំនួនដូចខាងក្រោម៖

* គ្រឹះស្ថានសិក្សា ដែលមានបុគ្គលិកបានចូលរួម និងប្រាស្រ័យទាក់ទងផ្ទាល់នឹងគណៈប្រតិភូ របស់ប្រទេសហុងគ្រី ត្រូវផ្អាកដំណើរការសិក្សាក្នុងរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ និងត្រូវបន្តការបង្រៀន និងរៀនតាមរយៈប្រព័ន្ធអនឡាញ។

* បុគ្គលិក និងអ្នកពាក់ព័ន្ធទាំងនោះ ត្រូវធ្វើចត្តាឡីស័ក ដោយខ្លួនឯង១៤ ថ្ងៃ សាស្ត្រាចារ្យ បុគ្គលិកអប់រំសិស្សានុសិស្ស និងនិស្សិត ដែលមានការជាប់ពាក់ព័ន្ធនឹងគណៈប្រតិភូរបស់ប្រទេសហុងគ្រី ត្រូវរាយការណ៍មកក្រសួងអប់រំ យុវជន និងកីឡា តាមរយៈទូរសព្ទលេខ ០១២ ៣៣៥ ៩៩៩ នៅត្រឹមថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០

* គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ សិស្សានុសិស្ស និស្សិត មាតាបិតា និងអ្នកអាណាព្យាបាល នៅតាមគ្រឹះស្ថានសិក្សាខាងលើ ត្រូវលើកកម្ពស់ការប្រុងប្រយ័ត្នកម្រិតខ្ពស់បំផុត និងបន្តតាមដានសុខភាពផ្ទាល់ខ្លួន។ ក្នុងករណីមានការសង្ស័យ ត្រូវទាក់ទងទៅកាន់ទូរសព្ទទាន់ហេតុ ការណ៍របស់ក្រសួងសុខាភិបាល

* គ្រឹះស្ថានសិក្សាទាំងអស់ត្រូវ ពង្រឹងការលើកកម្ពស់វិធានការអនាម័យ និងគោរពតាមគោលការណ៍ ប្រតិបត្តិស្តង់ដារ (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ-១៩ ឱ្យបានខ្ជាប់ខ្ជួន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post