header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ អាចថាជាថ្ងៃស៊យរបស់ចោរ ឬក៏សំបូរចោរពេលយប មកប្លន់អ្នកណាមិនប្លន់ បែរជាមកប៉ះចំមន្ត្រីអ.ហ ម្នាក់ ដែលឆ្លៀតពេលទំនេរ មករត់កង់បីពេលយប់ តែមិនបានសម្រេច ត្រូវបានមន្ត្រី អ.ហ ក្របួចជាប់ម្នាក់ ឯម្នាក់ទៀតរត់បាត់ កាលពីវេលា ម៉ោង៣ និង ២០នាទីទៀបភ្លឺឈានចូលថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចស្ថានីយប្រេងសាំង សារភីម៉ិច ទល់មុខផ្សារទួលគោក ក្នុងសង្កាត់បឹងកក់ទី២ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

​​​​​​​​​​​​​​​ជនសង្ស័យមានឈ្មោះ សេន ប៉ុនថា​​​​​​​​​​​​​​​ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅបន្ទប់ជួល ម្តុំផ្សារទួលគោក មានស្រុកកំណើតខេត្តបាត់ដំបង​​​​​​​​​​​​​​​ ធ្វើដំណើរថ្មើរជើង ជាអ្នកកាន់ដែកឆា​​​​​​​​​​​​​​​ប ​​​​​​​​​​​​​​​និងជនសង្ស័យម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណនោះទេ បានរត់រួចបាត់ ​​​​​​​​​​​​​​​​​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជនរងគ្រោះមានឈ្មោះ រ៉េត ឌីណា ភេទប្រុស អាយុ២៨ឆ្នាំ ជាមន្រ្តីកងរាជអាវុធហត្ថ ឆ្លៀតពេលទំនេររត់កង់បី ស្នាក់នៅក្នុង បន្ទាយកងរាជអាវុធហត្ថ លើផ្ទៃប្រទេស មានស្រុកកំណើត ខេត្តតាកែវ ជាម្ចាស់កង់បីឥណ្ឌា ពណ៌លឿង ពាក់ស្លាក លេខស្វាយរៀង1M-0275 ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post