
សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ ៖ ម្ចាស់រថយន្ត Ford ផ្លាកលេខ ខេមរភូមិន្ទ 2.5981 ក្រោយពីជួបជុំមិត្តភក្តិរួចផឹកស៊ីរហូតស្រវឹងជោគជាំ ដោយសារ បើកបរលែងកើត ក៏សម្រេចចិត្តជិះ ម៉ូតូកង់បី ត្រឡប់មកផ្ទះវិញ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងចៀសវាងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ។
ប៉ុន្តែដល់ពេលស្វាងស្រវឹង ស្រាប់តែភ្លេចចាំមិនបានថា ខ្លួនយករថយន្តទៅផ្ញើនៅកន្លែងណា ឬឲ្យមិត្តភក្តិណា បើកយកទៅទុកឡើយ។
ពេលនេះខាងម្ចាស់រថយន្ត Ford ខាងលើ និងក្រុមគ្រួសារកំពុងតែស្វះស្វែងតាមរករថយន្តរបស់ខ្លួនគ្រប់ទីកន្លែងតែមិនទាន់ទទួលបានដំណឹងល្អឡើយ ។
ជាមួយគ្នានេះដែរ ម្ចាស់រថយន្តខាងលើ សូមផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ និងមិត្តភក្តិទាំងអស់ បើបានឃើញរថយន្តខាងលើនេះ នៅទីកន្លែងណា សូមជួយផ្តល់ដំណឹងតាមរយៈលេខទូរស័ព្ទ 012/087 775 488 នឹងមានជូនជាសគុណ ៕