សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖ សូមបង្កើនការប្រុងប្រយ័ត្ន មានករណីធ្លាយហ្គាសរថយន្ដ បានបណ្ដាលឲ្យអ្នកដំណើរ ០៤ នាក់ បានពុល ធ្វើឲ្យបែក ពពុះមាត់ និងត្រូវបានបញ្ជូន ទៅសង្រ្គោះ នៅមន្ទីពេទ្យភ្លាមៗ នាថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ២០២០នេះ។
ជនរងគ្រោះទាំ០៤នាក់ រួមមាន ១ ឈ្មោះ សុខ ឡាយ ភេទប្រុស អាយុ៣៧ឆ្នាំ ជាម្ចាស់ឡាន រស់នៅខត្តកំពង់ឆ្នាំង។
ទី២ ឈ្មោះ សិប វិល័យ ភេទប្រុស អាយុ ៣១ ឆ្នាំ ស្នាក់នៅ ម្ដុំអូឌឹម។
ទី៣ ឈ្មោះ គង់ ណែន ភេទស្រិ អាយុ៣១ឆ្នាំ ស្នាក់នៅម្ដុំអូឌឹម និងទី៤ ឈ្មោះ ជួន ជីវ័ន្ដ ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅខេត្តកំពង់ឆ្នាំ។
សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ ជនរង្គ្រោះបានធ្វើដំណើរតាមថយន្ដ មកដល់ផ្សារចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ ស្រាប់តែមាន អ្នកដំណើរ៣នាក់ រួមទាំងអ្នកបើកឡាន០១នាក់ទៀត មានអាការៈ មិនស្រួលខ្លួន ពុល បែក ពពុះមាត់ ទើបអ្នកបើកបរអែបរថយន្ដឈប់។
ក្រោយឃើញបែបនេះ ប្រជាពលរដ្ឋដែលនៅក្បែរនោះបានមកជួយនិង រាយការណ៍ទៅសមត្ថកិច្ចរួចបញ្ជួនអ្នកទាំង៤ ទៅ មន្ទីពេទ្យភ្លាមៗ។
ក្រោយបញ្ជូនទៅសង្គ្រោះ គ្រូពេទ្យបានបញ្ជាក់ថាអ្នក ទាំង ០៤ ពិត ជា បាន ពុល ហ្គាសរថយន្ដ ពិត ប្រាកដមែន ហើយពេលនេះពួកគាត់ មានអាការៈធូរស្បើយហើយ រីឯសម្ភារៈរបស់ ជន រងគ្រោះ និងរថយន្ដ ត្រូវ សមត្ថកិច្ច ប្រគល់ជូន ម្ចាស់វិញ៕