សង្គម
អាម៉ាប៉ាប៉ាញ៉ូសកណ្ដាល៖ អនុសេនីយ៏ឯកព្រឹម ទៀក នាយរងប៉ុស្តិ៍ទទួលបានទូរសព្ទ័ពីប្រជាពលរដ្ឋ ម្នាក់រស់នៅភូមិ ព្រែកតាពៅសង្កាត់ដើមមៀន ក្រុងតាខ្មៅបានទូរសព្ទ័រាយការណ៏ មាននគរបាលផ្នែកបង្ការពន្លត់អគ្គិភ័យនៅខណ្ឌដង្កោចំនួន៦ បានដើរលក់បំពង់ពន្លត់អគ្គិភ័យគ្មានច្បាប់ទម្លាប់ និងអះអាងជាមន្រ្តីប៉ូលិស ជិះរថយន្តម៉ាក FORD RANGER ពណ៏ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ 2AQ.0304 និងម៉ូតូម៉ាក SL ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1AX.6848 សម្រាប់ធ្វើជាមធ្យោបាយដើរលក់បំពង់ពន្លត់អគ្គិភ័យ នៅចំណុចភូមិព្រែកតាពៅ សង្កាត់ដើមមៀន។
ក្រោយពីទទួលការរាយការណ៍ពីប្រជាពលរដ្ឋ កម្លាំងប៉ុស្តិនគរបាលរដ្ឋបាលដើមមៀន ចុះដល់កន្លែងកើតហេតុដើម្បីហៅអ្នកទាំង០៦នាក់នោះមកប៉ុស្តិដើម្បីសួរនាំ ដែលជនសង្ស័យទាំង ០៦នាក់មានឈ្មោះ
១- អនុសេនីយ៏ឯក ហែម ហ៊ុំ អត្តលេខ៣១៥៦១ ជាមន្រ្តីចូលនិវត្សច្រើនឆ្នាំ
២- អនុសេនីយ៏ទោ ឌួង ចាន់សិត្យា ឋានៈមន្ត្រី
៣- សាន វឌ្ឃនៈជាមន្ត្រីជាប់កិច្ចសន្យា (អ្នកបើកបរ)
៤- ហៀក វិរ:សាក ជាមន្រ្តីជាប់កិច្ចសន្យា
៥- ថោង ថាន់ ជាមន្ត្រីជាប់កិច្ចសន្យា
៦- ដែក សម្បត្តិ ជាមន្ត្រីជាប់កិច្ចសន្យា។
បច្ចុប្បន្តស្នងការខេត្តកណ្តាលកំពុងធ្វើរបាយការណ៏ដើម្បីបញ្ជូនមន្ត្រីនគរបាលបង្ការពន្លត់អគ្គិភ័យ ទាំង០៦ នាក់នោះមកជូន ស្នងការដ្ឋាននរបាលរាជធានីភ្នំពេញ។