header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​កាលពីវេលាម៉ោងជាង១១យប់ថ្ងៃទី ០៦ ខែវិច្ឆិកាឆ្នាំ ២០២០ មានរថយន្តមួយគ្រឿង បើកបុករថយន្តទំនើប ៣គ្រឿង និងរ៉ឺម៉កកង់បីមួយគ្រឿង នៅជាប់ ភោជនីយដ្ឋានត្រីកោណ ក្រុងសៀមរាប ក្នុងនោះមានឡាន២គ្រឿងជារបស់ចែស្រីអូន គឺរថយន្តលិចស៊ីស៥៧០ និង ឡង់គ្រីស័រ។​​​​​​​​​​​​​​​​​​​

បើតាមចែស្រីអូន ថាអ្នកបុករថយន្តរបស់គាត់ដែលចតចោលនោះ គឺរថយន្តមីតស៊ូបីស៊ី ប្រភេទរថយន្តដឹក ដែលជាមនុស្សមិនទទួលខុសត្រូវ បុកហើយមិនចេះសុំទោស គាត់ថាគាត់អាចលើកលែងឲ្យបានបើទទួលខុស និងចេះសុំទោស។

ចែអូនបន្តថា គាត់ចង់ឲ្យបុរសដែលបើករថយន្តសងសំណងទៅអ្នកបើកកង់៣ ត្រឹម៣០០០ដុល្លារ ហើយចំពោះរថយន្តរបស់គាត់ដែលខូចខាត គឺគាត់មិនឲ្យសងឡើយ ប៉ុន្តែអ្នកបើករថយន្តបង្កមិនព្រមឡើយ ។

ដោយរង់ចាំការដោះស្រាយយូរ នៅរសៀលថ្ងៃទី ០៨ ខែវិច្ឆិកាឆ្នាំ២០២០នេះ ចែស្រីអូនសម្រេចយកថវិការ 3500$ មកជូនខាងកង់បីដែលឡានបុកហេីយមិនសង សម្រាប់ជាការទិញកង់បីថ្មី ដេីម្បីរត់ចិញ្ចឹមក្រពះ។

ចែស្រីអូនក៏បានបន្តថា ដោយសារប៉ាខ្ញុំធ្លាប់រត់ម៉ូតូឌុបទេីបខ្ញុំយល់អារម្មណ៍មួយនេះច្បាស់ណាស់ នឹកឃេីញកាលប៉ាទៅរត់ឌុបហេីយឡានកៀរប៉ាហេីយមេីលងាយប៉ាខ្ញុំ ឈឺចាប់ណាស់ខ្ញុំចាំមិនភ្លេចទេ អ្នកក្រទេីបយល់អារម្មណ៍នេះ នឹកឃេីញពេលណានៅតែហូរទឹកភ្នែក!

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post