header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី ៨ វិច្ឆិកានេះ យ៉ាងហោចណាស់មនុស្សចំនួន៨នាក់ មានទំនាក់ទំនងជាមួយអង្គរក្សម្នាក់ដែលឆ្លងកូវីដ១៩ ។

ក្រសួងអប់រំថា អង្គរក្សម្នាក់ដែលឆ្លងកូវី ១៩ និង ជាគ្រូបង្វឹកបានបង្ហាត់កីឡាករចំនួន ២ នាក់នៅក្នុងបរិវេណនៃពហុកីឡាដ្ឋានជាតិអូឡាំពិក និង បានទាក់ទងការងារផ្ទាល់ និងដោយប្រយោល ជាមួយនឹងបុគ្គលិកចំនួន៥ រូបនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វីនកីឡា។

បច្ចុប្បន្នអង្គរក្ស និងជាគ្រូបង្វឹកមួយរូបនោះ ត្រូវបានធ្វើចត្តាឡីស័កនៅមន្ទីពេទ្យមិត្តភាពកម្ពុជា សូវៀត ដោយឡែកបុគ្គលិកនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាទាំង៥ រូប និងកីឡាករ ២ រូបត្រូវបានធ្វើតេស្តរកវីរុសកូវីត១៩ នឹងត្រូវបានធ្វើចត្តាឡីស័ក ហើយក្រសួងកំពុងស្រាវជ្រាវរកជនដែលមានទំនាក់ទំនងជាមួយបុគ្គលិក និងកីឡាករទាំង៨ រូបខាងលើ។

ជាមួយគ្នានោះ ក្រសួងអប់រំក៏បានទាក់ទងជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដើម្បីរៀបចំបាញ់ថ្នាំសម្លាប់មេរោគនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និង អាគារដំបូលទូក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post