សង្គម
អាម៉ាប៉ាប៉ាញ៉ូសខេត្តកណ្ដាល៖ នារីម្នាក់ត្រូវបានរងរបួ.សជាទម្ងន់ ក្រោយពីត្រូវខាងប្រុសដែលជាអតីតគូដណ្ដឹង យកកូនកាំបិតចាក់ ព្រោះតែខឹងនឹងនារីរងគ្រោះផ្ដាច់ពាក្យ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទី នៅចំណុចតាមផ្លូវ ក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ រ៉ា បូរី ហៅទុយ ភេទប្រុស ជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិសង្កាត់កើតហេតុ មុខរបរលក់ស្រាក្រឡុក (កំពុងគេចខ្លួន)។
ចំណែកជនរងគ្រោះឈ្មោះ កែវ មួយគីម ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិ/សង្កាត់កើតហេតុ មុខរបរនៅផ្ទះ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុខាងលើ ជនសង្ស័យ និងជនរងគ្រោះជាអតីតគូដណ្តឹងនឹងគ្នា តែដោយសារជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀ.ន ហើយធ្លាប់វា/យធ្វើបាបជនរងគ្រោះជាញឹកញាប់ផងនោះ ធ្វើឲ្យជនរងគ្រោះផ្តាច់ពាក្យវិញទៅ។
ក្រោយពីផ្ដាច់ពាក្យរួច ជនសង្ស័យនៅតែមកទាក់ទង និងរំខានជនរងគ្រោះរហូត លុះមកដល់វេលាកើតហេតុខាងលើ ឪពុកជនរងគ្រោះបានឌុបជនរងគ្រោះ ទៅហៅជនសង្ស័យចេញពីផ្ទះ ហើយណាត់ជួបគ្នានៅប៉ុស្តិ៍រដ្ឋបាលដើមមៀន ដើម្បីនិយាយគ្នាឲ្យបានដាច់ស្រេច តែនៅពេលដើរតាមផ្លូវមិនទាន់បាននិយាយគ្នាផង ក៏ស្រាប់តែជនសង្ស័យដកកូនកាំបិតចុងស្រួច ដែលលាក់ទុកក្នុងចង្កេះខោ យកមកចាក់ជនរងគ្រោះចំក្រោមឆ្អឹងជំនីរខាងស្តាំបណ្តាលឲ្យលិចជ្រៅ រហូតដល់សន្លប់លែងដឹងខ្លួន ហើយជនសង្ស័យបានបោះកាំបិតចោល រួចរត់គេចខ្លួនបាត់តែម្តង។
ក្រោយកើតហេតុ កម្លាំងប៉ុស្តិ៍ដើមមៀន សហការជាមួយកម្លាំងយុត្តិធម៌ក្រុងតាខ្មៅ បានចុះទៅដល់កន្លែងកើតហេតុនិងជួយយកជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យជ័យជំនះ រីឯជនសង្ស័យត្រូវបានកម្លាំងជំនាញធ្វើការស្រាវជ្រាវដើម្បីបន្តស្វែងរកចាប់ខ្លួនយកមកចាត់ការតាមនីតិវិធី៕