សង្គម
អាម៉ាប៉ាប៉ាញ៉ូសយោងតាមការចុះផ្សាយលើផេកផ្លូវការរបស់PNN នាថ្ងៃទី៩ខែវិច្ឆិកានេះបានឱ្យដឹងថា "មន្ត្រីក្រសួងសុខាភិបាលបានឆ្លើយតបនឹងសំនួរសួរថា តើពិធីការ បុណ្យ ត្រូវបិទដែរទេ ? គឺនៅតែបន្តមិនឲ្យមានការជួបជុំគ្នាច្រើន។
លោកជំទាវ ឱ វណ្ណឌិនអ្នកនាំពាក្យក្រសួងសុខាភិបាល បានឆ្លើយតបនឹងសំនួរសួរថា តើពិធីការ បុណ្យបិទដែរទេបច្ចុប្បន្ន?
លោកជំទាវ មានប្រសាសន៍យ៉ាងដូច្នេះ៖ យើងនៅតែបន្តណែនាំមិនឲ្យមានការជួបជុំគ្នាច្រើនដដែលតាំងពីដើមឆ្នាំមកម្ល៉េះ ហើយក្រសួងក៏មិនទាន់ដែលបាននិយាយថាអនុញ្ញាតឲ្យមានការជួបជុំគ្នាក្នុងទ្រង់ទ្រាយធំដែរ។
អ្វីដែលសំខាន់នោះ គឺត្រូវចេះរស់នៅធម្មតា តាមបែបគន្លងថ្មី ដូចដែលខ្ញុំតែងតែពន្យល់ ហេីយថ្ងៃសុក្រទី៦ កន្លងទៅ ខ្ញុំបានពន្យល់ទៀតតាម BTV។
បុគ្គលត្រូវចេះទទួលខុសត្រូវ និងរួមគ្នាទទួលខុសត្រូវ ទើបអាចទប់ស្កាត់ការចម្លងបានល្អប្រសើរ ៕