
សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖ គិតត្រឹមយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងអប់រំ យុវជន និងកីឡា បានបន្តរកឃើញគ្រឹះស្ថានសិក្សាឯកជន និងទីតាំងអង្គភាពផ្សេងទៀត ដែលជាប់ពាក់ព័ន្ធអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ «កូវីដ១៩» ០៣ វិច្ឆិកា ដែលសរុប កើនដល់ចំនួន១២ រួមមាន៖
មន្ទីរអប់រំ យុវជន និងកីឡាខេត្តចំនួន០២ ក្លឹបហាត់កីឡាការ៉ាតេដូចំនួន១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងគ្រឹះស្ថានសិក្សាឯកជនចំនួន០៩។
ក្រសួងអប់រំ យុវជន និងកីឡា បានផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀនជាបណ្តោះអាសន្នរយ:ពេល០២សប្តាហ៍ និងបន្តការសិក្សាតាមអនឡាញនៅរាជធានីភ្នំពេញ ទីរួមខេត្តកណ្តាល និងទីតាំងគោលដៅ និងបានផ្អាកដំណើរការជាបណ្តោះអាសន្ន នៅពហុកីឡដ្ឋានជាតិអូឡាំពិក រហូតដល់មានការជូនដំណឹងជាថ្មី។
ស្ថានភាពនៃអង្គភាពក្រោមឱវាទក្រសួងគិតត្រឹមយប់ថ្ងៃទី០៩វិច្ឆិកា ឆ្នាំ២០២០៖
- មន្ទីរអប់រំ យុវជន និងកីឡាខេត្តទី២៖ សមាជិកមួយចំនួនបានចូលរួមប្រជុំជាមួយ។
- គ្រឹះស្ថានសិក្សាទី៩៖ សិស្ស៣រូបមានមាតាបិតា បានប៉ះពាល់ជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
ស្ថានភាពនៃអង្គភាពក្រោមឱវាទក្រសួងគិតត្រឹមយប់ថ្ងៃទី០៧ វិច្ឆិកា ឆ្នាំ២០២០៖
- ក្លឹបហាត់ការ៉ាតេដូ១នៅពហុកីឡដ្ឋានជាតិអូឡាំពិក៖ គ្រូបង្ហាត់កីឡាការ៉ាតេដូ ដែលជាអង្គរក្សជនជាតិខ្មែរការពារផ្ទាល់អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
- មន្ទីរអប់រំ យុវជន និងកីឡាខេត្តទី១៖ បុគ្គលិកនិងសមាជិកគ្រួសារចំនួន២៣រូប បានទទួលទានអាហារជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
- គ្រឹះស្ថានសិក្សាទី៨៖ សិស្ស២រូបមានមាតាបិតា បានប៉ះពាល់ជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
- គ្រឹះស្ថានសិក្សាទី៧៖ សិស្ស១រូបមានមាតាបិតា បានប៉ះពាល់ជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
ស្ថានភាពនៃគ្រឹះស្ថានសិក្សាគិតត្រឹមយប់ថ្ងៃទី០៦ វិច្ឆិកា ឆ្នាំ២០២០៖
- គ្រឹះស្ថានសិក្សាទី៦៖ សិស្ស២រូបមានមាតាបិតា ដែលបានទទួលទានអាហារជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
- គ្រឹះស្ថានសិក្សាទី៥៖ សិស្ស២រូបមានមាតាបិតា បានប៉ះពាល់ជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
ស្ថានភាពនៃគ្រឹះស្ថានសិក្សាគិតត្រឹមយប់ថ្ងៃទី០៥ វិច្ឆិកា ឆ្នាំ២០២០៖
- គ្រឹះស្ថានសិក្សាទី៤៖ សិស្ស២រូបមានមាតាបិតា បានប៉ះពាល់ជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
- គ្រឹះស្ថានសិក្សាទី៣៖ សិស្ស២រូបមានមាតាបិតា បានប៉ះពាល់ជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
- គ្រឹះស្ថានសិក្សាទី២៖ សិស្ស២រូបមានមាតាបិតា បានប៉ះពាល់ជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
- គ្រឹះស្ថានសិក្សាទី១៖ បុគ្គលិក១រូបបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។