header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ក្រសួងសុខាភិបាល​ ចេញវិធានការ​សំខាន់ៗ ១០ចំណុច​ សម្រាប់​ការធ្វើ​ចត្តាឡីស័ក ហើយក្រសួងសុខាភិបាល​បានព្រមាន​បុគ្គលណាដែល​មិនអនុវត្ត​តាម​វិធានការ​របស់ក្រសួងសុខាភិបាល​ នឹងត្រូវ​ផាកពិន័យ​ជាទឹកប្រាក់ពី ២០ម៉ឺនរៀល​ ដល់ ១លានរៀល​ និង​ត្រូវ​ផ្ដន្ទាទោស​តាមច្បាប់​ព្រហ្មទណ្ឌជាធរមាន។

វិធានការសំខាន់ៗនេះ មានដូចខាងក្រោម៖

១៖ នៅក្នុងផ្ទះដាច់ដោយឡែកគ្រប់ពេលជារៀងរាល់ថ្ងៃ ក្នុងអំឡុងពេល១៤ថ្ងៃ (ហាមដាច់ខាតដើរចេញក្រៅផ្ទះ ឬទីកន្លែងធ្វើចត្តាឡីស័ក)។

២៖ តាមដានរោគសញ្ញានៃជំងឺ ដោយវាស់កម្តៅជារៀងរាល់ថ្ងៃ នៅពេលព្រឹក និងពេលល្ងាច។ បើកម្តៅលើពី៣៧.៥អង្សារ ឬមានរោគសញ្ញាណាមួយ ដូចជាក្អក ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវទាក់ទងទៅកាន់ទូរស័ព្ទទាន់ហេតុការណ៍ ១១៥។

៣៖ នៅដាច់ដោយឡែកពីសមាជិកគ្រួសារ
* រស់នៅក្នុងបន្ទប់មួយដាច់ដោយឡែក ដែលមានខ្យល់ចេញចូលគ្រប់គ្រាន់ និងប្រើប្រាស់បន្ទប់ទឹក/បង្គន់ផ្សេងពីគ្រួសារ។ បរិភោគអាហារដាច់ដោយឡែកពីសមាជិកគ្រួសារ។
* ពាក់មាស់ជាប់ជានិច្ច និងត្រូវនៅឃ្លាតពីគ្នាយ៉ាងតិច១.៥ម៉ែត្រ

៤៖ ប្រើប្រាស់សម្ភារៈដោយឡែកពីសមាជិកគ្រួសារ
* ហាមប្រើសម្ភារៈរួមគ្នាជាមួយសមាជិកគ្រួសារ។ លាងសម្អាតសម្ភារៈទាំងនោះជាមួយទឹកស្អាត និងសាប៊ូ ឱ្យបានស្អាតល្អបន្ទាប់ពីប្រើរួច។ បោកគក់សំលៀកបំពាក់ឱ្យបានស្អាត និងហាលថ្ងៃឱ្យបានល្អ

៥៖ លាងដៃជាមួយសាប៊ូ និងទឹកស្អាតឱ្យបានញឹកញាប់
* លាងសម្អាតដៃ ដោយប្រើសាប៊ូ និងទឹកស្អាត ឬប្រើអាល់កុល ឬជែលលាងដៃឱ្យបានញឹកញាប់ មុន និងក្រោយពេលចម្អិតអាហារ មុននិងក្រោយបរិភោគអាហារ និងក្រោយពេលប្រើបង្គន់

៦៖ ខ្ទប់មាត់ ច្រមុះ នៅពេលក្អក ឬកណ្តាស់
* ខ្ទប់មាត់ ច្រមុះខ្លួនឯង ដោយម៉ាស់ ក្រម៉ា កន្សែង ក្រដាសអនាម័យ ឬខ្ទប់នឹងកែងដៃ នៅពេលក្អក ឬកណ្តាស រួចត្រូវចោលក្រដាសនោះទៅក្នុងធុងសំរាម ហើយលាងសម្អាតដៃភ្លាមៗ។

៧៖ បរិភោគម្ហូបអាហារដែលចម្អិតបានល្អ
* ម្ហូបអាហារត្រូវចម្អិតឱ្យបានល្អ។ បរិភោគអាហារមានជាតិត្រី សាច់ បន្លែ ផ្លែឈើ បន្ថយជាតិខ្លាញ់ ជាតិប្រៃ និងជាតិផ្អែម ដើម្បីជួយពង្រឹងប្រព័ន្ធការពារសារពាង្គកាយ។

៨៖ អនាម័យល្អក្នុងកន្លែងរស់នៅ និងរក្សាអារម្មណ៍នឹងនរ
* ធ្វើកិច្ចការផ្សេងៗជាធម្មតា ហាត់ប្រាណក្នុងផ្ទះ
* សម្អាតបន្ទប់រស់នៅផ្ទះខ្លួន បន្ទប់ទឹក ព្រមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗជារៀងរាល់ថ្ងៃ។

៩៖ បញ្ចប់ការអនុវត្តចត្តាឡីស័ក
* អនុញ្ញាតឱ្យបញ្ចប់ការធ្វើចត្តាឡីស័ក ប្រសិនអ្នកបានអនុវត្តត្រឹមត្រូវ តាមវិធានការចត្តាឡីស័កដោយនៅផ្ទះរាល់ពេលគ្រប់កាលកំណត់១៤ថ្ងៃ ហើយគ្មានចេញរោគសញ្ញាជំងឺ និងត្រូវបានបញ្ជាក់ដោយលទ្ធផលតេស្តកូវីដ១៩ «អវិជ្ជមាន» ដោយមន្ទីរពិសោធន៍ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក។

១០៖ ទំនាក់ទំនងក្នុងករណីចាំបាច់ និងបន្ទាន់
* បើអ្នកត្រូវការពិគ្រោះយោបល់ ឬជំនួយវេជ្ជសាស្រ្ត សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ ១១៥ របស់ក្រសួងសុខាភិបាល ដោយមិនគិតថ្លៃសេវា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post