header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ នៅរាត្រីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសារបន្ទាន់មួយទៀត ជូនជនរួមជាតិខ្មែរទាំងអស់ ពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ៣ វិច្ឆិកា ឆ្នាំ២០២០ (ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋមន្រ្តីការបរទេស ហុងគ្រី) នៅក្នុងនោះសម្តេចតេជោ ថ្លែងអំពាវនាវយ៉ាងទទូច ដល់បងប្អូនប្រជាពលរដ្ឋ កុំឲ្យមានភាពភ័យខ្លាច និងស្លន់ស្លោរចំពោះសភាពការណ៍ចំពោះមុខនៃជំងឺកូវីដ-១៩ ព្រមទាំងប្រកាសអំពាវនាវចំពោះអ្នកដែលជាប់ពាក់ព័ន្ធទាំងអស់ សូមមេត្តាធ្វើចត្តាឡីស័កដោយប្រុងប្រយ័ត្នជាទីបំផុត ជៀសវាងការរីករាលដាលធំឡើងដោយប្រការណាមួយ។​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​បញ្ហាដែលសម្ដេចកំពុងព្រួយបារម្ភខ្លាំង គឺកាលពីថ្ងៃសៅរ៌ និងថ្ងៃអាទិត្យកន្លងទៅនេះ មានប្រពន្ធរបស់មន្រ្តីដែលចំនួន ដែលចាត់ថាខ្លួនកំពុងប៉ះពាល់ដោយប្រយោល ដូច្នេះបាននាំគ្នាចេញក្រៅទៅចូលរួមក្នុងពិធីនេះ ពិធីនោះ ដែលនេះជាការធ្វេសប្រហែលដ៏ធំ ដែលអាចឈានទៅដល់ការអន្តរាយ។​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​សម្ដេចសុំស្នើដោយទទូចអ្នកចំពោះអ្នកពាក់ព័ន្ធដោយផ្ទាល់ រួមទាំងប្រពន្ធកូន ក្នុងក្រុមគ្រួសារ នៅក្នុងផ្ទះ សូមដាក់ខ្លួននៅក្នុងផ្ទះ ធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ព្រោះនេះជារឿងសំខាន់ ដោយយើងមិនត្រូវនាំខ្លួនយើងចម្លងមេរោគឲ្យអ្នកដទៃ ឲ្យទៅសង្គមនោះទេ ចង់បញ្ចប់ព្រឹត្តិការណ៍៣ វិច្ឆិកា ឲ្យបានឆាប់ គឺការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យមានការឆ្លងចូលសហគមន៍ដោយគ្មានដានទាល់តែសោះ។​​​​​​​​​​​​​​​​​​​​​​​

សម្ដេចបន្តថាការអំពាវនាវនេះធ្វើនៅមុនពេល ដែលខ្ញុំកំពុងគិតថា តើត្រូវប្រកាសបិទទីក្រុងភ្នំពេញ ឬផ្នែកណាមួយនៅក្នុងប្រទេស​​ឬទេ?​​​​​​​​​​​​​​​​ ព្រោះច្បាប់គ្រាមានអាសន្នមានក្នុងដៃរួចហើយ ខ្ញុំអាចថ្វាយព្រះមហាក្សត្រដើម្បី​ឡាយព្រះហស្ថលេខាដាក់ប្រទេសជាតិផ្នែកណាមួយ​ ឬទីក្រុងភ្នំពេញ ឬប្រទេសទាំង​មូល​ក្នុងគ្រាមានអាសន្នបាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ប៉ុន្តែខ្ញុំមិនចង់ទៅដល់នោះទេ ព្រោះវាប៉ះពាល់ដល់សិទ្ធិសេរីភាពមនុស្សច្រើនគ្នា ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post