
សង្គម
អាម៉ាប៉ាប៉ាញ៉ូសព្រះវិហារ ៖ មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានរកឃើញអ្នកសង្ស័យប៉ះពាល់ផ្ទាល់ ឬ ប្រយោលពីព្រឹត្តិការណ៍៣វិច្ឆិកា ក្នុងការទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ចំនួន២៥នាក់ ក្នុងនោះបានឲ្យពួកគាត់ធ្វើចត្តាឡីស័កកម្រិត២ នៅផ្ទះសំណាក់គ្រូបង្រៀនចំនួន៩នាក់ នៅចត្តាឡីស័កកម្រិត១ នៃស្រុកគូលែនចំនួន១៦នាក់ ។
នេះបើតាមសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានឲ្យដឹងនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២០។
សេចក្តីជូនដំណឹងបានឲ្យដឹងបន្តថា មន្ទីរសុខាភិបាលបានយកសំណាកពួកគាត់បានចំនួន៩នាក់ មកធ្វើចត្តាឡីស័កកម្រិត២ នៅផ្ទះសំណាក់គ្រូបង្រៀន និងបន្តយកសំណាកពួកគាត់ នៅព្រឹកស្អែកទៀតសម្រាប់អ្នកនៅសេសសល់។
ក្នុងនោះផងដែរ មន្ទីរសុខាភិបាលខេត្តព្រះវិហារក៏បានធ្វើការណែនាំដល់អ្នកសង្ស័យដែលបានប៉ះពាល់ដោយប្រយោល លើប្រយោល ឲ្យគាត់ធ្វើចត្តាឡីស័កនៅផ្ទះ។
បើតាមសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារបានបញ្ជាក់ថា គិតមកទល់បច្ចុប្បន្ននេះក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារមិនទាន់រកឃើញអ្នកជំងឺកូវីដ១៩ពីព្រឹត្តិការណ៍ ៣វិច្ឆិកា នៅឡើយទេ។ មន្ទីរសុខាភិបាលខេត្តព្រះវិហារ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តព្រះវិហារសូមមេត្តាចូលរួមការពារខ្លួនពីជំងឺកូវីដ១៩ ឲ្យបាន៕
