
សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ: ស្រីម្នាក់បាត់បង់អស់គ្រឿងអល័ង្កាពីខ្លួនរលីង ខណៈជួបក្រុមជំនាញទម្លាក់យោង ល្បួងបញ្ឆោតនាំទៅដោះយកខ្សែក ខ្សែដៃ ចិញ្ចៀន ក្រវិល អស់ពីខ្លួន កាលពីល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ។
ស្ត្រីរងគ្រោះឈ្មោះ ចាន់ ណា អាយុ៣០ឆ្នាំ ទើបតែមកពីស្រុកកំពុងរកការងារធ្វើ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ សម្ភារៈបាត់បង់ ខ្សែកមាន៣ជី ចិញ្ចៀន១វង់ ក្រវិល ខ្សែដៃ សរុបជាង១ពាន់ដុល្លារ ។
ប្រភព Arey News
មុនកើតហេតុគាត់ទៅធ្វើតេស្តនៅរោងចក្រនៅរោងចក្រQMI មិនទាន់ដឹងថាលទ្ធផលផង ពេលចេញមកវិញក្នុងបំណងដើរវិលទៅផ្ទះជួលវិញ ក៏មានស្ត្រីសង្ស័យម្នាក់ ដើរមកប្រាប់ថាគេរើសបានខ្សែក មាស ២តំម្លឹង ទាក់មាត់ ទាក់សម្តី ក៏លេចមុខជនសង្ស័យប្រុសម្នាក់ទៀត ជិះម៉ូតូសេ១២៥ មកប្រាប់ថាកុំមាត់ គាត់រើសបាន ទុកចែកគ្នា ហើយកីល្បួងលួងបញ្ឆោត ឲ្យជិះម៉ូតូឌុបមួយគ្រឿងផ្សេងទៀត សរុបជនសង្ស័យ៣នាក់ ប្រុស២នាក់ ស្រី១នាក់ ជិះម៉ូតូ២គ្រឿង ឌុបនាំគ្នាធ្វើដំណើរទៅខាងកើតផ្សារព្រៃទា ម្តុំមាត់ប្រឡាយ ។
ជនសង្ស័យប្រើល្បិច ដោះយកគ្រឿងអល័ង្កា អស់ពីខ្លួន ហើយហុចកញ្ចប់មួយឲ្យកាន់ ដោយជនសង្ស័យទាំង ៣នាក់ ប្រុងជិះម៉ូតូចេញ ភ្ញាក់ខ្លួន ដឹងថា ចាញ់បោកគេហើយ ភ្លាមៗ ជនសង្ស័យប្រុសម្នាក់ឌុបស្រីម្នាក់ បញ្ឆេះម៉ូតូប្រុងគេចខ្លួន ស្ត្រីរងគ្រោះ ចាប់កាងកន្ទុយក្រោយម៉ូតូជាប់អូសជិត៥០០ម៉ែត្រ ពីចំណុចកើតហេតុរហូតដល់ភូមិកាកាប សង្កាត់កាកាប២ ទាញលែងឈ្នះ ទ្រាំលែងបាន របូតដៃ ដួលខ្លួនឯង របួសពេញខ្លួនប្រាណ អង្គុយស្រែយំ ស្ដាយរបស់ផង ឈឺផង ឯម៉ូតូជនសង្ស័យជិះទៅបាត់ស្រមោល ៕