header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

យោងតាមការចុះផ្សាយពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថាចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី ១៧ ដល់ខែវិច្ឆិកា ឆ្នាំ២០២០នេះ ​​​ព្យុះ ទី២១ ឈ្មោះ អេតូ (ETAU) បានកំពុងធ្វើដំណើរមកកាន់ទិសខាងលិច តាមការព្យាករព្យុះនេះនឹងថមថយឥទ្ធិពលជាវិសម្ពាធ ពេលចូលដល់ឆ្នេរភាគខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី១០ ខែវិច្ឆិកា។ 

ហើយនៅសមុទ្រខាងកើតប្រទេសហ្វីលីពីន កើតនូវព្យុះទី២២ ឈ្មោះវ៉ាមកូ (VAMCO) តាមការព្យាករព្យុះនេះនឹងវិវត្តខ្លួនជាលំដាប់ទៅជាព្យុះទីហ្វុង នៅពេលឆ្លងចូលមកក្នុងសមុទ្រចិនខាងត្បូង ហើយដំណើររបស់ព្យុះនេះនឹងចូលមកដល់លើភាគកណ្តាលប្រទេសវៀតណាម នៅថ្ងៃទី១៥ ខែវិច្ឆិកា ដោយថមថយឥទ្ធិពលមកជាវិសម្ពាធទាមមុននឹងថមថយមកជាសម្ពាធទាបនៅលើភាគឦសានប្រទេសកម្ពុជា។

បែបនេះនឹងធ្វើឲ្យអាកាសធាតុ នៅកម្ពុជា ចាប់ពីយប់ថ្ងៃទី១១-១២ និង ថ្ងៃទី១៥-១៧ ខែវិច្ឆិកា តាមបណ្ដារាជធានី ខេត្ដ នៅតាមតំបន់ខ្ពង់រាប ភាគឦសាន ខេត្ដភាគខាងកើតជាប់ព្រំដែនវៀតណាម និងខេត្ដភាគខាងត្បូង នឹងអាចមានភ្លៀងខ្យល់ធ្លាក់ក្នុងកម្រិតបង្គួរទៅច្រើន។ បណ្ដាខេត្ដនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងខ្យល់ក្នុងកម្រិត ពីតិចទៅបង្គួរ និងរលកសមុទ្រមានកម្ពស់មធ្យមផងដែរ។ លើសនេះទៀតកម្ពុជានឹងចុះត្រជាក់ខ្លាំងខុសពីធម្មតាចាប់ពីថ្ងៃនេះតទៅដូចគ្នា។

ការព្យាករណ៍
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post