សង្គម
អាម៉ាប៉ាប៉ាញ៉ូសកាលពីថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២០ ប្អូនផេង ដែលអត់មានលលាដ៍ក្បាល ក្រោយពីគ្រោះថ្នាក់ចរាចរណ៍នោះបានចូលវះកាត់ក្រោយមានការជួយជ្រោមជ្រែងពីបងស្រីអូន សម្រស់ធម្មជាតិ ដែលត្រូវជាម្ដាយធម៌ បានធ្វើឲ្យចែស្រីអូនមានការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ ព្រោះការវះកាត់លើកទី១មានការបរាជ័យ ប៉ុន្តែនៅលើកទី២ជោគជ័យហើយ។

នេះបើតាមបងស្រី ស្រីអូនបានឲ្យដឹងនៅថ្ងៃទី ១១ ខែវិច្ឆិកានេះថា៖ ការវះកាត់លេីកទី១បរាជ័យកូនផេងអេីយ ម៉ែភ័យឡេីងស្លេក មិននឹកស្មានថាបានឃេីញស្នាមញញឹមរបស់ផេងចឹងទេបងប្អូនអេីយ បន់ស្រន់គ្រប់អស់ហេីយ ផេងជាហេីយបងប្អូន វះកាត់លេីកទី២ជោគជ័យហេីយ