header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ខេត្តសៀមរាប៖ ក្រោយពីមានគណនីមួយបានបង្ហោះថា «អ្នកគ្រប់គ្នាពេលយប់ឡើងស្ងាត់កុំជិះម៉ូតូតាមផ្លូវអង្គរកន្លែងលក់គំនូរព្រោះមានចោរនៅចាំស្ទាក់ប្លន់ម្ដុំហ្នឹង» ស្នងការនគរបាលខេត្តសៀមរាប បានធ្វើការបដិសេធ និងច្រានចោល នៅព្រឹកថ្ងៃទី១១ខែ វិច្ឆិកានេះ ដោយលើកឡើងថា គ្មានករណីចោរ ចាំស្ទាក់ប្លន់ នៅតាមផ្លូវ ទៅអង្គរវត្ត នោះទេ ករណីដែលគណនីឈ្មោះ លី វណ្ណដា បានបង្ហោះកន្លងមក ជាការមិនពិត។

 នគរបាលបានចុះទៅជួបជាមួយឈ្មោះ លី វណ្ណដា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរអ្នកធ្វើនំពៀរលក់ (អ្នកបង្ហោះ) នៅខាងលិចផ្សាលើភូមិ ដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានឲ្យដឹងថា នៅថ្ងៃកើតហេតុថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល២១និង៤០នាទី ពេលខ្លួនមិនបាននៅជាមួយប្ដីទេ ខ្លួនកំពុងនៅផ្ទះ បានទទួលទូរស័ព្ទពីប្ដី ថាមានគេតាមបងពីក្រោយ បងមើលតាមកញ្ចក់ឃើញគេកាន់កាំបិត គេជិះម៉ូតូគៀរផ្ដួលបង បងរត់ចូលក្នុងរបងព្រៃឧទ្យាន អាជ្ញាធរអប្សរា នៅពេលឮដូច្នេះ ខ្លួនមានការភ័យខ្លាច និងបានឆាត រកបងប្អូនអោយទៅជួយមើលប្ដី ។

ស្រាប់តែនៅវេលាម៉ោងប្រហែល ២៣និង៣០នាទី ខ្លួនក៏បានឃើញប្ដី ជិះម៉ូតូត្រលប់មកផ្ទះ ដោយសុវត្ថិភាព និងមិនមានរបួសស្នាមអ្វីទាំងអស់ ម៉ូតូក៏មិនមានខូចខាតអ្វីដែរ។

នគរបាលបានស្រង់សំដី ការបំភ្លឺឈ្មោះ ស៊ាន វ៉ាន់នី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងតោនឡាន(ការ៉ាស់ជាងម៉ៅផ្សាភូមិភាគ) ថា ៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ខ្លួនបានផឹកអស់ចំនួន១កេសកន្លះ គ្នា០៤នាក់ ក្រោយពីផឹករួចវេលាម៉ោង ២១និង៣៥នាទី ខ្លួនបានចេញពីការ៉ាស់ជួសជុលឡាន ជាងម៉ៅ ត្រលប់មកផ្ទះវិញដោយជិះម៉ូតូម៉ាក Zoomer X ពណ៌ក្រហមជិះត្រឡប់មកផ្ទះវិញ ពេលជិះមកដល់ចំណុចមុខជាងគំនូរផ្លូវកូម៉ៃ មានគុម្ពឫស្សីនៅពីមុខស្រាប់តែមានម៉ូតូពីរគ្រឿង ជិះគ្នា០៤នាក់ជិះពីក្រោយ មានម៉ូតូ០១គ្រឿង ជិះវ៉ាមកខាងមុខ នៅពេលនោះខ្លួនបានបត់ចង្កូត ទៅខាងកើតផ្លូវ ហើយផ្ដួលម៉ូតូរបស់ខ្លួនឯង ដកសោចុះរត់ចូលព្រៃឧទ្យានអង្គរតែម្ដង រួចហើយក៏បានខលមកប្រពន្ធអោយជួយ។

លុះក្រោយមកម៉ូតូទាំងពីរគ្រឿងនោះក៏ជិះហួសទៅបាត់ទៅ ទើបខ្លួនចេញមកក្រៅហើយបានជួបជាមួយជាងគំនូរ និងសមត្ថកិច្ចពីរនាក់ ដែលខ្លួនស្គាល់ថាឯកសណ្ឋានប៉ូលីសអន្តរាគមន៍ បានធ្វើកំណត់ហេតុរូបគាត់នៅលើម៉ូតូ រួចខ្លួនក៏បានជិះម៉ូតូត្រឡប់មកផ្ទះមក។

បើតាមសន្និដ្ឋានរបស់សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ដែលជនរងគ្រោះ ចង្អុលបង្ហាញ សួរបំភ្លឺជាងគំនូរបាននិយាយអោយដឹងថា នៅថ្ងៃកើតហេតុអំឡុងម៉ោង២១ ទៅម៉ោង២២ មិនមានករណីដូចដែល ជនរងគ្រោះនិយាយទេ។

កន្លែងកើតហេតុមានភ្លើងបំភ្លឺ មិនដូចដែលឈ្មោះ លី វណ្ណដា សរសេរក្នុងហ្វេសប៊ុកនោះទេ ដោយជាងគំនូរមិនបានឮសម្លេងស្រែកអោយជួយទេ ឮតែសម្លេងឆ្កែព្រូសប៉ុណ្ណោះ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post