![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwLSW8IU9X3AEoWSMFKOZbAwWDaaXrgizZvfwbp_1sWhE6sSg24mBdGU7VkgBA580XM6Gn1NIKMwpnDVi-YW8sFeFHEqkReJzHEg3eteuMx79lo_UEHd5yHuqa7sfLrDIZeygz_Y0Sm991/s0/Thumbnail.jpg)
សង្គម
អាម៉ាប៉ាប៉ាញ៉ូសប្រទេសថៃ ៖ បុរសម្នាក់ធ្លាប់តែជាអ្នកកាន់ចង្កូតបញ្ជាយន្តហោះបញ្ជាហោះហើរលើអាកាស ប៉ុន្តែបែរជាធ្លាក់មកលើដីបើកឡានតាក់ស៊ីវិញ នេះហើយជីវិតពិតជាមើលមិនឃើញមែន ដើម្បីក្រពះ ព្រោះរតែវិបត្តិកូវីដ-១៩ បានធ្វើឲ្យគាត់ត្រូវបានបញ្ឈប់ពីការងារ។
បុរសខាងលើនេះ មានឈ្មោះ លោក ម៉ាហ៊ីសាក់ វង្សផា (Mahesak Wongpa ) អាយុ៥០ឆ្នាំ កំពុងរងគ្រោះ នៅក្នុងវិស័យអាកាសចរណ៍ក្នុងប្រទេសថៃ ដោយសារតែការរាតត្បាតកូវីដ១៩ ទោះបីជាវាការបើកតាក់ស៊ី រកចំណូលបានតិច មិនដូចអាជីពជាអ្នកបើកយន្តហោះក៏ដោយ ក៏អាជីពនេះអាចជួយដោះស្រាយនូវជីវភាពបានខ្លះៗបានផងដែរ។
បុរសខាងលើនេះបានប្រាប់ថា ក្រុមហ៊ុនរបស់លោកបានផ្អាកជើងហោះហើររបស់គាត់ទាំងអស់ ចាប់ពីតាំងពីមីនាមកនេះ ក្រោយមកលោកក៏ត្រូវបានគេបញ្ឈប់ពីការងារតែម្ដង។
វិស័យអាកាសចរណ៍ គឺបាន និងកំពុងរងផលប៉ះពាល់យ៉ាងខ្លាំង បន្ទាប់ពីប្រទេសថៃ បានបិទជើងហោះហើរទាំងអស់ ដើម្បីបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ខណៈក្រុមហ៊ុនអាកាសចរណ៍ថៃ ខ្លះបានប្រកាសក្ស័យធន និងបានប្រកាសដាក់លក់ យន្តហោះរាប់សិបគ្រឿងឯណោះ៕