header ads

Sponsor

កម្លាំងជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ច នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ០២និង៣០នាទីទៀបភ្លឺ សហការជាមួយ កម្លាំងជំនាញអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលស្រុកឆែប បានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន ០៩នាក់ នៅភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ដែលបានលួចឆ្លងដែនពីប្រទេសចិន ចូលមកប្រទេសកម្ពុជា ដោយឆ្លងកាត់តាមប្រទេសឡាវ។

នគរបាលអន្តោប្រវេសន៍បានឲ្យដឹងថា ជនជាតិចិនទាំង ០៩នាក់ ស្រី ០៤នាក់ មាន ១.ឈ្មោះ Ding Yuan ភេទប្រុស អាយុ ២៨ឆ្នាំ, ២.ឈ្មោះ Sheng Liy Wei ភេទប្រុស អាយុ ១៦ឆ្នាំ, ៣.ឈ្មោះ Li Sheng Yong ភេទប្រុស អាយុ ១៥ឆ្នាំ, ៤.ឈ្មោះ Fang Ying List ភេទប្រុស អាយុ ២០ឆ្នាំ, ៥.ឈ្មោះ Wang Minh ភេទប្រុស អាយុ ២៥ឆ្នាំ, ៦.ឈ្មោះ Xiong Jia ភេទស្រី អាយុ ២៥ឆ្នាំ, ៧.ឈ្មោះ Huang Shan Shan ភេទស្រី អាយុ ១៧ឆ្នាំ, ៨.ឈ្មោះ Huang Qiao Dan ភេទស្រី អាយុ ២០ឆ្នាំ និង៩.ឈ្មោះ Wu Feng ភេទស្រី អាយុ ១៦ឆ្នាំ។

កម្លាំងជំនាញអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលស្រុកឆែប បាននាំខ្លួនជនជាតិចិនទាំង ០៩នាក់ខាងលើ មកដល់ការិយាល័យជំនាញស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។ កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ បានធ្វើការសាកសួរ និងកសាងនីតិវិធី រួចមកឃើញថា ជនជាតិចិនចំនួន ០៩នាក់ខាងលើ ពុំមានកាន់លិខិតឆ្លងដែនទេ។

ដោយមានការចង្អុលដឹកនាំផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត ផែនការងារអន្តោប្រវេសន៍ បានបញ្ជូនជនជាតិចិនទាំង ០៩នាក់ ឲ្យត្រឡប់ទៅប្រទេសចិនវិញ ដោយឆ្លងកាត់តាមប្រទេសឡាវ ដែលជាច្រកឆ្លងកាត់ចូលមក៕

ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post