សង្គម
អាម៉ាប៉ាប៉ាញ៉ូសកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា កែវ សុផេខង បានបង្ហោះនូវរូបភាពមួយសន្លឹកកាលពីម្សិលមិញនេះ ថ្ងៃទី ១៧ ខែវិច្ឆិកា ដោយបង្ហាញនូវកំហុសខ្លួន ថែមភ្ជាប់ដោយសំណេរសុំអភ័យទោសទៅកាន់ក្មេងប្រុសម្នាក់ថា៖
«ដោយសារអបអរភ្លេចខ្លួន បងសុំទោសដែលមិនបានចាប់ដៃប្អូន កាលពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ ថ្នាក់ជាតិ (ឆ្នាំ២០២០) រវាងក្រុមណាហ្គាវើលដ៍ និង ក្រុមវិសាខា នៅពហុកីឡដ្ឋានជាតិកន្លងមកថ្មីៗនេះ។ អញ្ចឹង ពុកម៉ែបងប្អូនណាដែរបានស្គាល់ជួយឲ្យគាត់ទាក់ទងមកខ្ញុំផង ដើម្បីជូនជាកាដូលើកទឹកចិត្ត»។
យ៉ាងណានៅយប់ថ្ងៃដដែលនេះ តាមរយៈពូឈីវ គឺបានរកឃើញប្អូនប្រុសខាងលើ ដែលកីឡាករជម្រើសជាតិយើងប្រកាសហើយ គឺប្អូនមានឈ្មោះថា ពេជ្រ ពន្លឺ ។
ទាក់ទងនឹងការស្វែងរកនេះលោក កែវ សុផេង បានឲ្យក្រុមការងារយើងដឹងថា គឺចង់ជួបគាត់ផ្ទាល់ម្ដងទៀត និងធ្វើឲ្យគាត់មានការភ្ញាក់ផ្អើល ហើយការភ្ញាក់ផ្អើលយ៉ាងណានោះ សូមរង់ចាំទាំងអស់គ្នានៅថ្ងៃនោះ ៕