header ads

Sponsor

-នៅព្រឹកថ្ងៃទី​ ១៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០២០នេះមាន​ការភ្ញាក់ផ្អេីលមួយបន្ទាប់ពីស្រ្តីម្នាក់ឈ្មោះ​ (ស.​ន)​ អាយុ៣០ឆ្នាំ​ រស់នៅស្រុកសំពៅលូន​បានទៅ​ដាក់​ពាក្យបណ្តឹងពីករណីដែលមានក្រុមជន​សង័្ស​យនាំទៅ​ចែកមាស​ ចែកប្រាក់​ ដែលគេ​រេីស​ បានហេីយនៅទីបំ​ផុតខ្លួនគាត់ទទួល​បាន(​សំ​ណសុទ្ធ)​ មួយកូនថង់​ នៅចំណុចផ្សារដេីមអំពិល​ ក្នុងមូលដ្ឋាន​ស្រុកសំពៅលូន​ ខេត្តបា​ត់​ដំបង​។

បន្ទាប់ពីបញ្ហានេះកេីតឡេីងភ្លាមៗ​ អ្នកប្រេីប្រាស់បណ្តាញសង្គម​ បានធ្វេីការផ្ស្វព្វផ្សាយ​ ចែករំ​លែ​ក​យ៉ាងសកម្មអំពីរឿងនេះ​ដោយថា​ ជាករណីជន​សង័្សយដាក់ថ្នាំសណ្តំ​ ដោះយកទ្រព្យសម្បត្តិពី​ជនរងគ្រោះទៅវិញ​ ។ ការផ្សព្វ​ផ្សាយព័ត៌មានដែលខ្វះហេតុផលគ្រប់គ្រាន់​ ជា​ហេតុនាំបង្កទៅ​ជា​បាតុភាព(បង្កការភ័យខ្លាច​និងបង្កេីតឱ្យមាន​ភាពអាប់​អួរ)នៅក្នុងបរិយាកាសសង្គមទីវិញ។

ដោយពិនិត្យឃេីញស្ថានភាពបែបនេះ​អនុវត្តតា​ម​​មតិដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរបាល​ខេត្តបាត់​ដំបង​ លោកវរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ អ​ធិ​​ការ​ន​គរបាលស្រុកសំពៅលូន​ បានដឹកនាំធ្វេីការ​ស្រា​វជ្រាវលេីករណីនេះជាបន្ទាន់​ ហេីយ​ទីបំ​ផុតទៅទេីបដឹងច្បាស់ថា​ ការពិតជារឿងក្រុមជន​សង័្សយដេីតួជាអ្នករេីសបានកាបូបមាសប្រាក់​ ហេីយ​បានឱ្យជនរងគ្រោះឃេីញ​ រួចឈានទៅ​ដល់ការកំណត់បែងចែកគ្នានៅទីកំបាំងពីបក្សពួកគេ​ដែលដេីរតួជាម្ចាស់កាបូបប្រាក់នោះ​ ។ អ្វីដែលត្រូវបានមកជាចំណែករបស់ជនរងគ្រោះគឺ​ ជា​គ្រាប់​(សំ​ណ​សុទ្ធ)ដែលគេច្រកក្នុងថង់ក្រណា​ត់​ព៌ណក្រហ​ម​ បន្លំថាជាគ្រឿងខ្សែក​ រីឯចំណែក​ដែលក្រុមជន​សង័្សយទទួលបានពីជនរងគ្រោះគឺ មានខ្សែក​ ខ្សែដៃ​ ចិញ្ចៀន​ កងដៃ​ ប្រាក់បាត​ ប្រា​ក់​រៀលនិងទួរស័ព្ទដៃផង​ សរុបប្រមាណ​៨,​១​០​០,០០០រៀល(ប្រាំបីលាននិងមួយសែនរៀល)​រួច​គេចខ្លួនបាត់​ ។

លោកអធិការស្រុកសំពៅលូន​ បានបញ្ជាក់ថា​ ករ​ណីនេះមិនមែនជាកណី(ដាក់ថ្នាំសណ្តំអ្វីនោះទេ)​ហេីយករណីនេះក៏មិនមែនជាករណីថ្មីអ្វីដែរ​ តែ​ជាករណីចាស់ធ្លាប់កេីតមានយូរហេីយ​ តែយូរៗ​មានម្តង​នៅពេលណាមួយដែលជនរងគ្រោះមានចេត​នាចង់បានចំណែកពីល្បិចកលរបស់ក្រុមជន​សង័្ស​យទាំងនេះ។ លោកអធិការសូមធ្វេីការអំ​ពាវ​នាវចំពោះប្រជាពលរដ្ឋទូទៅនៅមូលដ្ឋានសូមកុំឱ្យចាញ់បោកល្បិចកលបែបនេះទៀត​ ។

ទោះជាយ៉ាងនេះក្តីមុខសញ្ញាក្រុមជនសង័្សយ​ដែលធ្វេីសកម្មភាពខាងលេី​មានភិនភាគអាច​កត់​ស​ម្គាល់បានខ្លះហេីយ​ ដែលបញ្ហានេះសមត្ថកិច្ចលោកនឹងចាត់វិធានការស្រាវជ្រាវបន្តតាម​នីតិ​វិធីបន្ត៕

(រូបភាពនគរបាលស្រុកសំពៅលូន)By kosal!

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post