
សង្គម
អាម៉ាប៉ាប៉ាញ៉ូសលោក អាហ្ស៊ីន មហាមេត (Azin Mohammad) ដែលជាអ្នកបម្រើការនៅក្នុងក្រុមហ៊ុនអាកាសចរណ៍ ដោយសារតែកូវីដ១៩ ធ្វើឲ្យវិស័យអាកាសចរណ៍ត្រូវគាំងស្តូកគ្រប់ទីកន្លែងទូទាំងពិភពលោក ធ្វើឲ្យលោកងាកមកបើកហាងលក់ចំណីអាហារតាមចិញ្ចើមផ្លូវវិញម្ដង ដើម្បីរកប្រាក់កម្រៃបន្ថែម ហើយអ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ទៀតនោះគឺត្រង់ឯកសណ្ឋានរបស់គាត់តែម្ដង។
លោក អាហ្ស៊ីន គឺជាម្នាក់នៅក្នុងចំណោមមនុស្សរាប់ពាន់នាក់ទៀត ដែលកំពុងបាត់បង់ការងារធ្វើទាំងប្រថុចញ៉ុច ខណៈនៅក្នុងក្រុមហ៊ុនរបស់គាត់ បុគ្គលិកជាង២ពាន់នាក់ត្រូវរងផលប៉ះពាល់ផងដែរ។
បុរសដែលមានកូន៤នាក់រូបនេះ ដើម្បីរកកម្រៃផ្គត់ផ្គង់គ្រួសារ គឺបានបើកតូបលក់ចំណីអាហារកាលពីប៉ុន្មានអាទិត្យមុន ដែលតូបរបស់គាត់លក់អាហារ ម៉ាឡេស៊ីដូចជាសម្លការីមី ការីនំបញ្ចុក និងបង្អែមផ្លែឈើ។
អ្វីដែលអតិថិជនចាប់អារម្មណ៍គឺមិនមែនត្រឹមតែរូបភាពលើឯកសណ្ឋានរបស់គាត់នោះទេ គឺមានកត្តាជាច្រើនទៀត ដូចជារសជាតិនៃអាហារជាដើម។
ជាចុងក្រោយលោក អាហ្ស៊ីន សង្ឃឹមថាបទពិសោធរបស់លោក អាចក្លាយជាគំរូសម្រាប់អ្នកដទៃទៀតដែលកំពុងមានបញ្ក្នុងរដូវកាល កូវីដ១៩នេះ គឺពួកគេអាចងាកមកចាប់អាជីពអ្វីផ្សេងជាបណ្ដោះអាសន្ន ជាការជំនួសឲ្យការងារដែលបាត់បង់៕
FILE PHOTO: REUTERS/Lim Huey Teng