header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖ ​​​​​​​​​​​​​​​​​ប្រុសស្អាតរូបសង្ហារអាងតែធ្លាប់ស្គាល់គ្នា​​​​​​​​​​​​​​​​​​​ អូសក្រឡាមកខ្ចីទូរស័ព្ទកូនស្រីគេ ដល់ផ្ទះជួល ដ​​​​​​​​​​​​​​ោយធ្វេីស្ទាយនិយាយទូរស័ព្ទ ​​​​​​​​​​​​​​​ដល់ពេលនាងភ្លេចខ្លួន ស្រាប់តែប្រុសសង្ហាររូបនេះយក ​​​​​​​​​​​​​​​iPhone 11Pro Max រត់ឡេីងជិះម៉ូតូគេចខ្លួនបាត់ទៅ​។​​​​​​​​​​​​​​​

ហេតុការបង្កការភ្ញាក់ផ្អើល តាំងពីម៉ោងជិត១០យប់​​​​​​​​​​​​​​​ ថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិកា​​​​​​​​​​​​​​​​ ឆ្នាំ២០២០នេះ​​​​​​​​​​​​​​​ នៅចំណុចផ្ទះជួលមួយកន្លែង​ ក្នុងសង្កាត់បឹងទំពុនទី១​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ។

​​​​​​​​​​​​​​​ជនរងគ្រោះ​មានឈ្មោះ​ ភឿន​​​​​​​​​​​​​​​​ សេរីរ័ត្ន​ ភេទស្រី​ អាយុ១៨ឆ្នាំ​ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់បឹងទំពុនទី១​ ខណ្ឌមានជ័យ​។​​​​​​​​​​​​​​​

បើតាមជនរងគ្រោះបានឲ្យដឹងទៀតថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយពីបុរសខាងលើយកទូរស័ព្ទទៅហើយ ក៏បិទទូរស័ព្ទមិនអាចទាក់ទងចូលថែមទៀត​ ទេីបនាងមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលបឹងទំពន់ទី១​ ដេីម្បីអោយសមត្ថកិច្ចស្រាវជ្រាវតាមឃាត់ខ្លួន​ បុរសដែលមានភិនភាគដូចក្នុងរូបនេះ។​​​​​​​​​​​​​​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post