header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាប់ពី « ភូមិវប្បធម៌កម្ពុជា » ចេញសេចក្ដីជូនដំណឹងពីការបិទភូមិវប្បធម៌នេះ ចាប់ពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ខាងមុខទាំងស្រុង ជាមួយនឹងការបិទនេះក៏បានបញ្ជាក់ថា មូលហេតុផងដែរ ដែលថាក្រុមហ៊ុនត្រូវបិទទ្វារនេះ គឺដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យចំនួនភ្ញៀវមកចូលទស្សនា មានការថយចុះយ៉ាងគំហុកជាច្រើនខែកន្លងមកនេះ ទើបក្រុមហ៊ុនបានជួបការលំបាកផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុយ៉ាងខ្លាំង ពោលគឺក្រុមហ៊ុនមិនអាចផ្គត់ផ្គង់ លើការចំណាយនានា ជុំវិញដំណើរការអាជីវកម្ម នេះបន្តទៀតបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយឃើញប្រកាសយ៉ាងដូច្នេះ ពលរដ្ឋជាច្រើនសម្ដែងការសោកស្ដាយ ជាមួយគ្នានេះដែរ អ្នកនាង ធី សុវណ្ណថា ក៏បានសម្ដែងការសោកស្ដាយផងដែរ ដោយប្រកាសរកអ្នកគាំទ្រតាមរយៈផេករបស់ខ្លួន ដើម្បីធ្វើយុទ្ធនាការ ស្នើសុំបើក “ភូមិវប្បធម៌” ឡើងវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រកាសដំបូង អ្នកនាងបានប្រកាសស្នើសុំការគាំទ្រ ចំនួន ២ម៉ឺន Like ប៉ុន្តែការ Like របស់អ្នកនាងបានឡើងរហូតដល់ទៅជាង ៣ម៉ឺននាក់ឯណោះ ហើយស្រាប់តែក្រោយមកទៀត អ្នកនាងទាមទារឲ្យមានការ Like ដល់ទៅ 10ម៉ឺន Like ដោយអ្នកនាងបានរៀបរាប់ថា %ក្តីសង្ឃឹម “ភូមិវប្បធម៌” បើកឡើងវិញ ឬអត់ ស្ថិតលើ Like / Share របស់បងប្អូន, ហេតុអ្វី? (ទីណាមានគេចូលចិត្តច្រើន មានអ្នកចង់វិនិយោគ)

20k, 20% 50k, 50% (បាន100k សង្ឃឹម100%)។

ក្រោយពីសុំ ២ម៉ឺន Like ឈានដល់ ១០ម៉ឺន Like ដើម្បីសង្ឃឹម ១០០% ក្នុងយុទ្ធនាការស្នើសុំបើកភូមិវប្បធម៌ឡើងវិញ ព្រឹកនេះបានជាង៣ម៉ឺន Like ធី សុវណ្ណថា សម្រេចចិត្តហើយនៅព្រឹកថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដោយលើកឡើងថា៖

ខ្ញុំផូសម្សិលមិញ បាន 34k Like សុំការគាំទ្រ បើកឡើងវិញ "ភូមិវប្បធម៌" ខ្ញុំសម្រេចចិត្ត ខ្ញុំនឹងធ្វើកិច្ចការដ៏លំបាកនេះ

អ្នកនាងក៏បានបន្តថា ខ្ញុំធ្វើរឿង "វប្បធម៌ជាតិ" សម្រាប់ជាតិ អ្នកខ្លះ មិនគាំទ្រហើយ ប្រមាថខ្ញុំទៀត រិះគន់ខ្ញុំ វិភាគ វែកញែក បន្ទោស បង្អាក់ខ្ញុំ អ្នកជានរណា? បេះដូងអ្នកសាងពីអ្វី?

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post