បាត់ដំបង៖ បុរសវ័យ២៨ឆ្នាំម្នាក់ដែលមានភរិយារួចហើយ តែបានឆ្លៀតប្រព្រឹត្តិសកម្មភាពចាប់រំលោភស្រ្តី ជាជនរងគ្រោះអាយុច្រើនជាងខ្លួន០៧ឆ្នាំ កាលពីរាត្រីថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ ២០២០ កន្លងទៅ នៅ ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង នោះបានបញ្ជាក់តាមរយៈទឹកមុខនិងសកម្មភាព នាប៉ុន្មានខែកន្លងមកនេះថា កុំចេះតែចង់ ហើយ កុំចេះតែហ៊ានបើទោះបីជារំលោភគេបានសម្រេ ចមែន តែមិនស្រួលដូចការគឹតនោះទេ ព្រោះត្រូវរត់គេចខ្លួនពីមូលដ្ឋាន០៥ កន្លងមកហើយនៅ តែគេចមិនរួចទៀត ។
តាមសេចក្តីរាយការណ៍ពីអធិការនគរបាលស្រុកសំពៅលូន លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន បានឱ្យដឹងថា កាលពីថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ១៧ និង៥៥នាទី កម្លាំងនគរបាលរបស់លោក បានអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោក ឈឺន សុផុន ដោយឱ្យឈ្មោះ សុត វ៉ន ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិកូនភ្នំខាងជើង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ចូលទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដោយបុរសខាងលើនេះគឺជាជនសង័្សយក្នុងករណីរំលោភសេពសន្ថវៈទៅលើស្ត្រីរងគ្រោះឈ្មោះ ជ.ន អាយុ ៣៥ឆ្នាំ កាលពីថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ២០២០បានសម្រេចនាវេលាម៉ោង ២៣និង០០នាទី។
លោកវរសេនីយ៍ឯក ប៊ន វណ្ណារ៉ា នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាន បានឱ្យដឹងថា នៅពេលដែលការិយាល័យជំនាញទទួលបទបញ្ជាពីឧត្តមសេនីយ៍ស្នងការ ក៏ដូចលោកស្រីឧត្តម សេនីយ៍ត្រី រស់ ជីវី ជាស្នងការរងទទួលផែនជំនាញរួចមក លោកបានធ្វើការស្រាវជ្រាវចំពោះករណីនេះ ដោយមានការចូលរួមពីសមត្ថកិច្ចនគរបាលស្រុកសំពៅលូន រហូតប្រមូលបានឯកសារគ្រប់គ្រាន់ក៏បានបញ្ជូនសំណុំរឿងនេះទៅ កាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ។ នៅក្នុងពេលអនុវត្តជនសង័្សយរូបនេះបានគេចខ្លួនបាត់ពីមូលដ្ឋានរហូតមកទើបតែនៅថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០២០នេះនគរបាលរកឃើញចំណុចលាក់ខ្លួននៅក្នុងព្រៃហើយ បានចាត់ការតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ។ លោកបន្តថានាថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២០ នេះការិយាល័យជំនាញបានបញ្ជូនខ្លួនជនសង័្សយទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់ហើយ៕(រូបភាពការិយាល័យជំនាញនិងស្រុកសំពៅលូន)By kosal!@@@
ប្រភព ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង