header ads

Sponsor

ភ្នំពេញ: ក្រោយចេញពីផឹកស្រាក្រឡុក យុវជន ២នាក់ ដាច់ក និងបែកខួរ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូលឿនទៅបុករថយន្ត ដែលចតស្ងៀមពីក្រោយ កាលពីម៉ោងជាង ២យប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នៅខាងក្រោយពេទ្យឯករាជ្យ១ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងក្នុងភូមិចោមចៅ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះដល់ជីវិតឈ្មោះ ហោល ថេង អាយុ២១ឆ្នាំ មុខរបរធ្វើការនៅសិប្បកម្មទឹកកក នៅភូមិទួលពង្រ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៏សែនជ័យមានស្រុកកំណើតនៅស្រុកកំពង់ត្រាច ខេត្តកំពតនិងឈ្មោះ ផេង អាយុ២២ឆ្នាំ មុខរបរធ្វើកានៅសិប្បកម្មទឹកកកស្នាក់នៅកន្លែងធ្វើការជាមួយគ្នាមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។ចំណែកអ្នករបួសឈ្មោះ រ៉ូ អាយុ២២ឆ្នាំ មុខរបរនិងស្នាក់នៅជាមួយគ្នាដូចជនរងគ្រោះខាងលើជាអ្នកជិះពីក្រោយ។អ្នកទាំង៣បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខតាកែវ1C.3687ជិះឌុបគ្នា៣នាក់។

ចំណែកខាងរថយន្តមិនត្រូវបានស្គាល់ឈ្មោះទេ។ រថយន្ត ប្រភេទសណ្តោងរ៉ឺម៉ក ខាងក្បាល មានពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ3A.1534 និងខាងក្រោយពណ៌សលាយក្រហម ពាក់ផ្លាក លេខព្រះសីហនុ4A.3896។

នារីម្នាក់បានឲ្យដឹងថា ពួកគាត់បានជួបជុំគ្នាផឹកស៊ីស្រាក្រឡុកនៅផ្លូវវ៉េងស្រេងរួចរាល់ហើយក៏ បានខ្ចីម៉ូតូមិត្តភក្កិដឹកគ្នាទៅកន្លែងស្នាក់នៅ ដោយសារតែភាពស្រវឹងហើយបើកលឿនបានទៅបុករថយន្តហ៊ីយ៉ាន់ដាយពីក្រោយដែលកំពុងតែចតស្ងៀម។

ចំណែកអ្នកបើកឡានដេកលក់ក្នុងរថយន្ត។

សមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូ និងរថយន្ត ទៅរក្សាទុកនៅចរាចរណ៏ក្រុង រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ អ្នកបើកបរត្រូវបានឃាត់ខ្លួន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post