សង្គម
អាម៉ាប៉ាប៉ាញ៉ូសក្រោយពីកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា លោក កែវ សុផេខង បានបង្ហោះនូវរូបភាពមួយសន្លឹកនេះ ថ្ងៃទី ១៧ ខែវិច្ឆិកា ដោយបង្ហាញនូវកំហុសខ្លួន ថែមភ្ជាប់ដោយសំណេរសុំអភ័យទោសទៅកាន់ក្មេងប្រុសម្នាក់ដែលមានឈ្មោះថាពន្លឺ និងប្រកាសរកនោះ ទីបំផុតនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកបានជួបហើយ។
ថ្ងៃនេះខ្ញុំបានមកជួបប្អូនប្រុសពន្លឺហើយ ដោយគ្រួសាររបស់ប្អូនបានទទួលយ៉ាងកក់ក្តៅ ហើយយើងក៏បានសួរសុខទុក្ខ និងជជែកគ្នាដោយស្និទ្ធស្នាល។
ជាមួយគ្នានេះខ្ញុំក៏បានជូននូវសំភារសិក្សាមួយចំនួនព្រមទាំងឯកសណ្ឋានវិសាខា កាបូបស្ពាយផង និងសៀវភៅប៊ិកខ្លះៗផងដើម្បីជាអនុស្សាវរីយ៍ចំពោះប្អូន។
អ្វីដែលខ្ញុំសំខាន់មួយទៀតនោះគឺអ្នកមីងជាម្តាយរបស់ពន្លឺនិងក្រុមគ្រួសាររបស់គាត់មានភាពរាក់ទាក់ដោយទឹកចិត្តស្រលាញ់រាប់អានបំផុត និងបានវេចខ្ចប់ភេសជ្ជៈ បន្លែ ផ្លែឈើជាច្រើនមុខដែលអ្នកមីងធ្វើ និងដាំដុះដោយផ្ទាល់ដៃសម្រាប់គ្រួសារខ្ញុំថែមទៀត។
ខ្ញុំ សូមជូនពរអ្នកមីង និងក្រុមគ្រួសារប្រកបដោយសុខភាពល្អ រកទទួលទានមានបាន និងមានសុភមង្គលជានិច្ច ហើយជូនពរប្អូនពន្លឺជោគជ័យទាំងក្នុងការសិក្សា និងការហាត់កីឡាទៅតាមក្តីស្រមៃរបស់ខ្លួន។