vivo Y12s គឺជាទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មី របស់ vivo ដែលត្រូវបានធ្វើការរចនាឡើង ប្រកបដោយការច្នៃប្រឌិត និងមានភាពសាកសមសម្រាប់មិត្តៗយុវវ័យ នាពេលសម័យថ្មីនេះតែម្តង។ ម្យ៉ាងវិញទៀតមកមើលការរចនាបទរបស់ស្មាតហ្វូន vivo Y12s នេះវិញចំពោះផ្នែកខាងមុខ និងខាងក្រោយមានភាពភ្លឺថ្លាចែងចាំង និងមានពណ៌ស្រស់ស្អាត ឆើតឆាយតែម្តង។ ស្មាតហ្វូន vivo Y12s ត្រូវបានបំពាក់មកជាមួយនឹងទំហំអេក្រង់ 6.51inch ដែលហៅថា Helio P35 មានកម្រិតបង្ហាញ HD+។
លើសពីនេះទៅទៀត អ្នកអាចទទួលបាននូវទស្សនីយភាពយ៉ាងត្រជាក់ភ្នែកនិងធំទូលាយ ដែលព្រមមកជាមួយរចនាបទ ឡើងមានភាពងាយស្រួលនៅក្នុងការកាន់។ សម្រាប់ផ្នែកកាមេរ៉ាមុខវិញ មានទំហំ 13MP អាចថតស៊ែហ្វីរូបបានច្បាស់។ ដើម្បីធានាបានថា អ្នកមើលទៅស្រស់ស្អាតដូចធម្មជាតិ Y12s បានបំពាក់មកជាមួយនូវ AI Face Beauty ដែលផ្តល់ជូនអ្នកនូវភាពស្រស់ស្អាត បានកាន់តែប្រសើរឡើងសម្រាប់ផ្ទៃមុខ។ រីឯផ្នែកកាមេរ៉ាក្រោយវិញត្រូវបានបំពាក់មកជាមួយនឹងមុខងារ AI កាមេរ៉ាក្រោយ 2 គ្រាប់ដែលមានទំហំ 13MP+2MP។
រឹតតែពិសេសនោះ ចំពោះផ្នែកកម្លាំងថ្មវិញមានទំហំធំរហូតដល់ 5000mAh។ លើសពីនេះទៅទៀត វាបានបំពាក់នូវបច្ចេកវិទ្យាវៃឆ្លាត នៅក្នុងការសន្សំសំចៃថាមពលថ្ម ធ្វើឲ្យការកាន់ថ្មបានយូរ និងបង្កើនថាមពលថ្មបានទៀតផង។ Y12s ដំណើរការដោយ Processer ប្រភេទ octa-core និងមាន Ram3GB+Rom32GB ដែលមានលក្ខណៈពិសេសរបស់ Funtouch OS11 ផ្នែកលើ Android10 ដូចនេះហើយទើបធ្វើឲទូរស័ព្ទដៃមួយនេះកាន់តែមានភាពងាយស្រួលជាងមុន។ ជាមួយនឹងពណ៌គឺមានជម្រើសថ្មីពីរផងដែរនេះគឺ Phantom Black និង Glacier Blue ។
កាន់តែពិសេសនេះសម្រាប់តម្លៃរបស់វាវិញគឺត្រូវបានដាក់លក់លើទីផ្សារក្នុងកញ្ចប់តម្លៃត្រឹមតែ $129 តែប៉ុណ្ណោះ។ ហើយមួយវិញទៀតរាល់អតិថិជនរបស់ vivo ដែលមានបំណងចង់ក្លាយជាម្ចាស់ស្មាតហ្វូន vivo Y12s នេះ លោកអ្នកអាចរកជាវបាននៅតាមបណ្តាហាងនានាទូទាំងប្រទេសកម្ពុជា។