header ads

Sponsor

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿង បានបោះពួយក្នុងល្បឿនលឿន ខណៈដល់ផ្លូវកោងមិនប្រយ័ត្ន បានបួងចង្កូតមិនទាន់ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្ដាលឲ្យបាក់អស់មួយផ្ទាំង ចំណែករថយន្តបង្កបានរងការខូចខាតយ៉ាងដំណំនិងទៅមុខមុខរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៥២៨ កែងនិងផ្លូវ២៧៥ ខាងកើត អតីតសុីម៉ាក់ចាស់ ប្រមាណជា២០០ម៉ែត្រ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកឡង់គ្រឺស័រមួយគ្រឿង ពណ៌ស មិនស្គាល់ស្លាកលេខបើកបរចុះពីផ្លូវទំនប់៧០ មកផ្លូវ៥២៨ ទិសដៅពីកើតទៅលិច ខណៈមកដល់កែងនិងផ្លូវ២៧៥ដែលជាចំណុចផ្លូវកោង និងជាកន្លែងកើតហេតុបានបួងចង្កូតមិនទាន់រេមកខាងស្ដាំដៃជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋបាក់អស់មួយផ្ទាំង ឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ ក្រោយកេីតហេតុភ្លាមៗម្ចាស់រថយន្តបានដោះស្លាកលេខយកទៅជាមួយគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post