សង្គម
អាម៉ាប៉ាប៉ាញ៉ូសប្រិយមិត្តប្រាកដជាបានជ្រាប ហើយថានៅកាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ មានទារិកាដែលទើបនឹងកើតម្នាក់ត្រូវបានម្តាយយកទៅបោះចោលនៅក្នុងគំនរសំរាម នៅមុខរោងចក្រកាត់ដេរមួយកន្លែងនៅជិត ផ្សារក្រមួន ដែលស្ថិតនៅលើផ្លូវជាតិលេខ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ដោយសារតែជីវិតថ្លៃទើបទារិកាម្នាក់នេះត្រូវបានប្រជាពលរដ្ឋ និងកម្មករប្រមូលសំរាមប្រទះឃើញ ហើយត្រូវបានបងស្រីម្នាក់បានយកទៅចិញ្ចឹមបីបាច់មើលថែដូចកូនបង្កើត។
អ្វីដែលកាន់តែចាប់អារម្មណ៍ ទៀតនោះគឺ ឥឡូវនេះរូបគេ បានធំធាត់ហើយ និង មានមុខមាត់ដ៏គួរឲ្យស្រលាញ់ កែវភ្នែកធំៗ មុខប៉ោង គួរឲ្យក្នាញ់ ដែលមានអ្នកខ្លះគិតស្មានមិនដល់ថា ទារិការូបនេះ មានមុខល្អយ៉ាងហ្នឹងសោះ។