header ads

Sponsor

 ភ្នំពេញ ៖ នៅរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នគរបាលម្នាក់ ឈ្មោះ ហ៊ីង តុលា អាយុ ៣១ឆ្នាំ ឋានន្តរស័ក្ត អនុសេនីយឯក នៃរដ្ឋបាលនគរបាលប៉ុស្តិ៍សង្កាត់ស្រះចក ត្រូវបានឃាត់ខ្លួន កាលពីេវលាម៉ោង៧យប់ ថ្ងៃទី២៥ ខែវិច្ឆិកា ពាក់ព័ន្ធបទល្មើសជួញដូរសារធាតុញៀន រួចបញ្ជូនចាត់ការតាមនីតិវិធី ។ 

យ៉ាងណាលោកមេប៉ុស្តិ៍ស្រះចក ពុំទាន់បញ្ជាក់ពីករណីនេះនៅឡើយទេ បើតាមប្រភពបង្ហើបថា ប៉ូលិសម្នាក់នេះ ត្រូវបានឃាត់ខ្លួនភ្លាមៗ បន្ទាប់ជនសង្ស័យ៨នាក់ បានចង្អុរថា ប៉ូលិសនេះជាអ្នកជួយសម្រួលដល់ពួកគេ និងមានពាក់ព័ន្ធការផ្ដល់ថ្នាំផងដែរ ហើយនគរបាលខណ្ឌដូនពេញ បានបញ្ជាក់ថា ពិតជាមានការឃាត់ ជនសង្ស័យ ហ៊ីង តុលា នេះពិតប្រាកដមែន ។ 

សូមជម្រាបថា កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ បានបង្ក្រាប បទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ សរុប៨នាក់ ដោយបានដកហូតសារធាតុញៀន ចំនួន ២០៦កញ្ចប់តូច និង០៣កញ្ចប់ធំ និង ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត នៅក្នុងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី២៣ និង២៤ ខែវិច្ឆិកាឆ្នាំ២០២០ បន្ទាប់មកក៏ឃាត់ប៉ូលិសខាងលើតែម្ដង ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post