(ខេត្តស្វាយរៀង)៖ នៅ ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ឯកឧត្តម នាយ ឧត្ដមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និង ជា ប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ចុះ មូលដ្ឋាន នៅ ស្រុក ចន្ទ្រា និង ក្រុង បាវិត បាន អញ្ជើញ ចុះ ជួប ជាមួយ ប្រជាកសិករ ដែល រងគ្រោះ ដោយ ជំនន់ ទឹកភ្លៀង មកពីឃុំចន្ទ្រា ឃុំ ច្រេស និង ឃុំ ទួល ស្តី ស្រុក ចន្ទ្រា ខេត្តស្វាយរៀង ។
មានប្រសាសន៍ ទៅកាន់ ពិធី នេះ ឯកឧត្តម នាយ ឧ ត្ត ម សេនីយ៍ ម៉ឹង សំផន ក៏បាន នាំមក នូវ ប្រសាសន៍ ផ្តាំផ្ញើ សាកសួរ សុខទុក្ខ ពី សំណាក់ សម្តេច តេ ជោ និង សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជា និច្ចកាល សម្តេច ទាំង ទ្វេ តែងតែ យកចិត្តទុកដាក់ គ្រប់ពេលវេលា នូវ សុខទុក្ខ របស់ ប្រជាពលរដ្ឋ គ្រប់ ទីកន្លែង ។
ឯកឧត្តម បាន បន្តថា: សូម សម្តែង នូវ ការសោកស្តាយ ចំពោះ ការបាត់បង់ និង ខូចខាត ផលដំណាំ កសិផល ជាមួយ បងប្អូន ប្រជាកសិករ ដែល ទទួលរ ង គ្រោះ ដោយ ជំនន់ ទឹកភ្លៀង នា រយៈពេល កន្លងមក ជាពិសេស នៅ ឃុំ ចន្ទ្រា និង ឃុំ ទួល ស្តី ស្រុក ចន្ទ្រា ។
ទន្ទឹមនេះ ក្នុងនាម ក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយ ក្រុង បាវិត និង ស្រុក ចន្ទ្រា សូម ថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅ បំផុត ជូន ចំពោះ សម្តេច តេ ជោ និង សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល បាន ចាត់ ឲ្យ ក្រុមការងារ នាំយក នូវ ពូជស្រូវ ជា អំណោយ ដ៏ ថ្លៃថ្លា របស់ សម្តេច តេ ជោ និង សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត ដើម្បី ចែកជូន បងប្អូន ប្រជាពលរដ្ឋ នាពេល កន្លងមក ។
ឯកឧត្តម ម៉ឹង សំផន ក៏បាន អំពាវនាវ ដល់ ប្រជាពលរដ្ឋ ទាំងអស់ បន្ត ការប្រុងប្រយ័ត្ន និង ចូលរួម ទាំងអស់គ្នា ដើម្បី ការពារ ខ្លួន ព្រមទាំង ក្រុមគ្រួសារ និង សហគមន៍ ពី ជំងឺ កូ វីដ -១៩ ព្រោះ មកដល់ពេលនេះ ជំងឺ នេះ នៅ បន្ត រីក រាលដាល យ៉ាងខ្លាំង និង ពុំទាន់ មាន វ៉ាក់សាំង ការពារ នៅឡើយ ទេ ។ ក្នុងនោះ ត្រូវ រួមគ្នា គោរព ច្បាប់ ចរាចរណ៍ ចូលរួម ពង្រឹង នូវ ភូមិ ឃុំ មាន សុវត្ថិភាព និង ចៀស ឲ្យ ឆ្ងាយ ពី គ្រឿងញៀន ជាពិសេស សូម បន្ត រួមគ្នា ការពារ សន្តិភាព ដែល នេះ ជា កិច្ច ការសំខាន់ និង ជា មូលដ្ឋាន ចាំបាច់ សម្រាប់ យើង រួម បន្ត អភិវឌ្ឍន៍ ប្រទេស យើង ទៅមុខទៀត ៕ ដោយៈ ស្វាយរៀង