header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសឲ្យដឹងព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ពីក្រុងសៀមរាបថា លទ្ធផលធ្វើតេស្តរកមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍២៨វិច្ឆិកា បានបង្ហាញថា សរុបមនុស្ស១៤នាក់ហើយបានរកឃើញមានជំងឺកូវីដ១៩ បន្ទាប់ពីរកឃើញចំនួន៦ករណីបន្ថែមទៀត។

សម្ដេចហៅការផ្ទុះឡើងនៃជំងឺក្នុងសហគមន៍ដោយប្រសិទ្ធនាមថាជាព្រឹត្តិការណ៍សហគមន៍ 28 វិច្ឆិកា។

ព្រឹត្តិការណ៍សហគមន៍ 28 វិច្ឆិកានេះមានអ្នកធ្វើតេស្តសរុប ៣៣៣២ មកពី៧ខេត្ត រកឃើញវិជ្ជមាន 14 ករណី និង ០១ ករណីទៀត​​ពីសៀមរាប កំពុង​ធ្វើការ​បញ្ជាក់​ពី​វិទ្យាស្ថានប៉ាស្ទ័រ។

សម្ដេចបានលើកឡើងថានេះ ជាលើកដំបូងហើយដែលវាបានឆ្លងចូលក្នុងសហគមន៍ ហើយមិនទាន់រកឃើញក្បាលកន្ទុយកើតចេញពីទីណាហើយក៏មិនដឹងកំពុងតែបង្កប់ខ្លួននៅទីណាទៀតដែរ។

សម្ដេចមានការបារម្ភហើយក៏បញ្ជាក់ថាព្រឹត្តិការណ៍បែបនេះទាមទារឲ្យយើងធ្វើប្រតិបត្តិការយ៉ាងលឿនបំផុត។

​​​​​​​​​​​​សម្ដេចជំរុញឱ្យធ្វើរឿងនេះក្នុងល្បឿនលឿននិ​​​​​​​ងទ្រង់ទ្រាយធំហើយពេលនេះជាងពេលណាៗទាំងអស់ ហើយក៏មិនមែនជាពេលវេលាត្រូវស្តីបន្ទោសគ្នាហើយក៏មិនមែនជាពេលវេលាដែលត្រូវទម្លាក់កំហុសឱ្យអ្នកនេះឬឲ្យអ្នកនោះទេ៕​​​​​​​​​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post