header ads

Sponsor

ព័ត៌មានជាតិ

អាម៉ាប៉ាប៉ាញ៉ូស

(ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប)៖ ក្រុមដែលបានបំផ្លាញព្រៃឈើធំៗដែលនៅសល់ក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មានទិដ្ឋភាព៥៖ ១-បំផ្លាញមរតកដែលមនុស្សជំនាន់មុនបានបន្សល់ទុក ២-បំផ្លាញឆ្នាំងបាយរបស់ខ្លួនឯង ៣-បំផ្លាញមរតកវប្បធម៌របស់ខ្លួន ៤-បំផ្លាញបរិស្ថាន ៥-រស់មួយថ្ងៃ ចង្រៃមួយជាតិ។

រូបភាពទី១
រូបភាពទី២
រូបភាពទី៣

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសរសេររៀបរាប់ថា៖ ដោយសារតែកូវីដ-១៩ ខ្ញុំបានធ្វើដំណើរមកកាន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបទាំងយប់។ នៅវេលាម៉ោង១១យប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ចំខួប៣ឆ្នាំនិង៣ខែនៃការទទួលតំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ខ្ញុំបានទៅចាប់ឈើផ្ចឹកដែលត្រូវបានគេកាប់នៅពេលថ្ងៃនឹងត្រៀមដឹកចេញនៅពេលយប់ ដែលឈើធំៗនេះមានតែនៅ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបតែប៉ុណ្ណោះ។ បើយើងមិនធ្វើកិច្ចការនេះទេ ក្រុមនេះនឹងបំផ្លាញព្រៃឈើធំៗដែលនៅសល់ក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។

បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានគូសបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រោយពីបានចាប់ឈើនិងរថយន្តដែលត្រូវបានជនល្មើសប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសព្រៃឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបនៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ ខ្ញុំបានប្រគល់ជនល្មើស រថយន្តនិងឈើជាវត្ថុតាងជូនទៅដល់អាជ្ញាធរពាក់ព័ន្ធ ពិសេសរដ្ឋបាលព្រៃឈើ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

រូបភាពទី៤
រូបភាពទី៥
រូបភាពទី៦
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post