សង្គម
អាម៉ាប៉ាប៉ាញ៉ូសនៅព្រឹកថ្ងៃសៅរ ១៤រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ចូលរួមយុទ្ធនាការផ្សព្វផ្សាយវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ និងចែកម៉ាស់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋក្រីក្រក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ។
មានរូបថតមួយសន្លឹកនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-19 ទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់បងប្អូនដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដែលមតិភាគច្រើន បានលើកឡើងថាជារូបភាពខុសខ្លឹមសារ។
រូបភាពនេះពិតជាខុសខ្លឹមសារមែន ដោយការឈររបស់ក្រុមការងារយើងខ្ញុំពេលថតរូបអនុស្សាវរីយមិនបានរក្សាចម្ងាយ ១,៥ ម៉ែត្រ ដូចខ្លឹមសាររបស់សារអប់រំ ដែលចំណុចនេះ គឺជាការខុសឆ្គងមួយ ដែលក្រុមការងារសុំអភ័យទោសចំពោះកំហុសឆ្គងដោយអចេតនានេះ ។
ការរក្សាគម្លាតគ្នា ១,៥ ម៉ែត្រ គឺជាចំណុចមួយយ៉ាងសំខាន់ដែលបងប្អូនទាំងអស់ត្រូវប្រកាន់ខ្ជាប់ ហើយសារនេះគួរត្រូវបានផ្សព្វផ្សាយអោយបានទូលំទូលាយក្នុងជួរមហាជន ។
សូមរួមគ្នាបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។
ក្រុមការងារសូមជូនពរបងប្អូនទាំងអស់គ្នា មានសុខភាពល្អ និង រីករាយថ្ងៃចុងសប្តាហ៍ !