header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

តាកែវ៖រថយន្តប៉ែនដឹកដីមួយគ្រឿង របស់ក្រុមហ៊ុនឯកជនមួយឈ្មោះ Hanshin បើកបរមិនប្រុងប្រយ័ត្ន ទៅទាក់នឹងបង្គោលខ្សែភ្លើង បណ្តាលឲ្យបាក់រលំ និងបង្កផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ (ដាច់ភ្លើង) ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល៩យប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅភូមិថ្មី ស្រុករមៀង ខេត្តតាកែវ។

តាមព័ត៌មានពីប្រជាពលរដ្ឋនៅតំបន់ខាងលើ បានប្រាប់ឲ្យដឹងថា នៅវេលាកើតហេតុខាងលើ រថយន្តប៉ែនដឹកដី របស់ក្រុមហ៊ុនកូរ៉េ Hanshin បានបើកបរលើកំណាត់ផ្លូវលេខ២ ពីត្បូងទៅជើង លុះដល់ចំណុចខាងលើ រថយន្តនេះមកទាក់ខ្សែភ្លើងផ្លូវ បណ្តាលបង្គាលខ្សែភ្លើងបានបាក់រលំអស់ ៣ដើម និង១ដើមទៀតទ្រេតជិតដល់ដី។

តាមព័ត៌មានខាងលើបានបន្ថែមថា រថយន្តរបស់ក្រុមហ៊ុន Hanshin នេះ មិនទម្លាក់ប៉ែន ដោយបើកប៉ែនឡើងទៅលើ ទើបបណ្តាលទៅប៉ះខ្សែភ្លើងកាត់ទទឹងផ្លូវ រួចក៏បង្កឲ្យបាក់រលំយ៉ាងដូច្នេះ។ ប្រភពបានបង្ហើបថា រថយន្តបង្កហេតុខាងលើអត់មានអត្តសញ្ញាណសំគាល់ (គ្មានស្លាកលេខ) ហើយរថយន្តបើកបរក្នុងស្ថានភាពស្រវឹងទៀតផង។
បន្ទាប់ពីរថយន្តខាងលើបើកទៅទាក់បង្គោលខ្សែភ្លើង គិតពីយប់ថ្ងៃកើតហេតុ មកដល់វេលានេះ ប្រជាពលរដ្ឋមិនទាន់មានអគ្គិសនីប្រើប្រាស់នៅឡើយទេ។

ប្រជាពលរដ្ឋក៏បានសំណូមពរដល់អាជ្ញាធរ មន្ត្រីពាក់ព័ន្ធ មេត្តាត្រួតពិនិត្យ និងមានវិធានការចំពោះយានយន្តធំៗ ដែលបើកបរលើកំណាត់ផ្លូវលេខ២ នេះផង ព្រោះរថយន្តធំៗមួយចំនួន បើកបរមិនយកចិត្តទុកដាក់លើផ្លូវសាធារណៈ និងបង្កភាពភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post